គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ម្ចាស់ទីតាំងនិងម្ចាស់ផ្ទះជួលថាឲ្យអ្នកសារព័ត៌មានថាចង់ផ្សាយអីផ្សាយទៅអត់ខ្វល់សំខាន់បង់លុយជូនសមត្ថកិច្ចរួចរាល់ហើយ.!

ខេត្តកណ្ដាល៖ មហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោល ឈឿន សុចិត្ត ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល និង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងមាន់អនឡាញ ១មួយកន្លែងនិងល្បែងជាច្រើនទៀត ស្ថិតនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូរ ក្រុងតាខ្មៅខេត្តកណ្ដាល កំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត (ពោល) មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។


មហាជនរស់នៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នាសុទ្ធតែអ្នកច្រូតស្មៅអ្នករត់ម៉ូតូឌុបនិងអ្នករកស៊ីគោះជេរ ចូលទៅលេងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញទីតាំងមួយកន្លែងនេះគ្មានញញើត????សមត្ថកិច្ចមូលដ្ឋានបន្តិចណាទាល់តែសោះ។

ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងសង្កាត់សិត្បូ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ ខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់ថ្នាក់ដឹកនាំ សង្ស័យតែទីតាំងល្បែងស៊ីសង????មាន់អនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងសង្កាត់សិត្បូទេដឹង.?

អត្ថបទលោក រិន សុវណ្ណ ចាងហ្វាងការផ្សាយគេហទំព័រ និងកាសែត សន្តិភាពពិត ទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ☎️ 077896869/0962828881 សូមអរគុណ.!

Previous Post Next Post