គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នារសៀល ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រណាំងទូក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅសួនច្បារមាត់ទន្លេរបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

“ការប្រណាំងទូក នៅក្រុងតាខ្មៅ ដែលប្រព្រឹត្តិទៅអស់រយៈពេល ១ថ្ងៃពេញ បានធ្វើឡើងដោយរលូនល្អ និងប្រកបដោយភាពជោគជ័យ ជាមួយនឹងស្នូរសម្លេងសប្បាយរីករាយ ហ៊ោរកញ្ច្រាវពីសំណាក់ប្រជាពលរដ្ឋ និងក្រុមកីឡាករចំណុះទូក ក្រោមម្លប់សន្តិភាព”។

សូមជម្រាបជូនថា ទូកដែលចូលរួមប្រណាំងមានចំនួន ៧៤ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិនារី ចំនួន ០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន៣២ទូក, ទូកអុំបុរស ចំនួន ៣៥ទូក និងទូកចែវបុរស ចំនួន ០៥ទូក សរុបកម្លាំងអ៊ុំចំនួន ៤,១៥២នាក់។

«ខ្ញុំសូមគោរពថ្លែងអំណរគុណបំណាច់ដ៏ធំធេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំកសាងប្រទេសជាតិ និងដឹកនាំឱ្យកាន់តែរីកចម្រើនឡើងទៅមុខជាលំដាប់ និងជាពិសេស ខ្ញុំសូមគោរពថ្លែងអំគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រដល់ដំណើរការ នៃការរៀបចំពីធីអុំទូក និងបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលនេះ ព្រមទាំងបានឧបត្ថម្ភដល់ទូក ដែលបានចូលរួមក្នុងប្រណាំងទូក ទាំង៧៤ទូក រួមមាន៖ ទូកអុំ ៣៤ទូក, ទូកចែវ ៥ទូក, ទូកអន្តរជាតិ ៣៥ទូកផងដែរ»។

ដោយឃើញប្រជាពលរដ្ឋពិតជាមានភាពរីករាយណាស់ ដូច នេះដើម្បីញ៉ាំងឱ្យកាន់អធិកអធ័មឡើង និងជាការលើកទឹកចិត្តផងនោះ ខ្ញុំសូមឧបត្ថម្ភបន្ថែមទៅលើកីឡាករអុំទូក ដើម្បីជាការលើកទឹកចិត្តដល់អ្នកផ្ទះរបស់កីឡាករផងដែរ។ បានឧបត្ថម្ភគាំទ្រដល់កីឡាករដែលចូលរួមទាំងអស់ ចំនួន៤,១៥២នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, សារុង១ និងថវិកាចំនួន ៥០,០០០ម៉ឺនរៀល។

Previous Post Next Post