គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នាយសេនាធិការរង យោធភូមិភាគទី៥ អញ្ជើញផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និតីកាលទី៧ នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានចាត់តាំងលោកឧត្តមសេនីយ៍

ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី នាយសេនាធិការរង យោធភូមិភាគទី៥ បានធ្វើបទឧទ្ទេសនាមស្តីពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ក្នុងប្រទេស ដែលបានកើតឡើងនាពេលថ្មីៗនេះ ព្រមទាំងវាយបកសង្រ្គាមចិត្តសាស្រ្ត និងបញ្ជាក់បន្ថែមពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហានផងដែរ។

ក្រោយពីបញ្ចប់ បទបង្ហាញ លោកមេបញ្ជាការ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ សូមប្រកាសប្តេជ្ញា ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និតីកាលទី៧ និងសូមគាំទ្រ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឱ្យបានរីកចម្រើនរុងរឿង លើគ្រប់វិស័យតទៅអនាគត៕

Previous Post Next Post