គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកស្រីចៅសង្កាត់តាក្ដុលចុះរៀបសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២ និងបណ្តោយផ្លូវ១១៥.!

នៅថ្ងែច័ន្ទ ៥កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកស្រីចៅសង្កាត់តាក្តុល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាក្តុល រួមទាំងកម្លាំងប្រជាការពារភូមិ បានចុះរៀបសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២ និងបណ្តោយផ្លូវ១១៥ ។


គួរបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទឹកដីសង្កាត់តាក្តុល សង្កេតឃើញបងប្អូនដែលលក់កូនឈើ និងផ្កាចម្រុះគ្រប់ប្រភេទ លោកបានសហការដាក់តាំងលក់ដោយមានសណ្តាប់ធ្នាប់ល្អ ដែលមើលទៅឃើញតាមផ្លូវស្រឡះល្អ និងសម្រស់ការូឡាដែលរដ្ឋបាលខេត្តលោកធ្វើសម្រាប់បងប្អូនដើរថ្មើរជើង។


សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលសង្កាត់តាក្តុលនិងលោកនាយប៉ុស្តិ៍តាក្តុល ដែលយកចិត្តទុកដាក់ដល់សណ្តាប់ធ្នាប់ បរិស្ថានស្អាតក្នុងមូលដ្ឋាន សាកសម តាក្តុល ទទួលបានជ័យលាភីលេខ ១ ប្រចាំខេត្ត-ក្រុង។

Previous Post Next Post