គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បើកបរម៉ូតូលឿន ទាំងមេឃកំពុងភ្លៀង លុះដល់ចំណុចផ្លូវកោងចាប់ហ្វ្រាំងបោកដួលបែកក្បាលស្លាប់នៅនឹងកន្លែង

ខេត្តព្រៃវែង៖ បុរសម្នាក់ បានដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងធ្លាប់ភ្លៀង លុះដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង ពិនិត្យសាកសព និងកន្លែងហេតុ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៣១២ B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សពមានឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

Previous Post Next Post