គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ សមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ៖ មហាជន បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត យីហោ កាសា (CASA) តាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេលដែលអស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំង25 ខេត្តក្រុង។

មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌដូនពេញ ចំពោះករណីល្បែងស៊ីសងខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបផងដែលថា?កន្លងមកលោកឃួង ស្រេង ធ្លាប់បានអំពាវនាវដល់ជំនាញ មានដូចជាស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលក្រុងភ្នំពេញ ពិសេសព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមកុំចាប់តែទូសូមចាត់វិធានការអ្នកបើកលេងល្បែងស៊ីសង ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ។ កាសែត សន្តិភាពពិត

Previous Post Next Post