គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទាហាន ៥០០នាក់ និងអាវុធ២០០ដើម បានចេញដំណើរទៅកាន់ព្រំដែនវៀតណាម ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារជាសំឡេង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី.!

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យ ន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល.!

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២ស ប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា.!

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានដ្រូនជាច្រើនគ្រឿង បានហោះ និងធ្លាក់ចូលទឹកដីកម្ពុជា ដែលតាមការបញ្ជាក់ពីភាគីវៀតណាម មិនមែនជាដ្រូនវៀតណាមឡើយ។ ដូច្នេះ ដ្រូនទាំងនោះជាដ្រូនរបស់ក្រុមវាយប្រហារវៀតណាម។ ទន្ទឹងនឹងនោះ មានមួយចំនួននៃកងទ័ពភេរវកម្មទាំងនោះ កំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា។

សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ និងកាំភ្លើងបាញ់យន្តហោះ ២០០ដើម ចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធឈរជើងនៅខេត្តមណ្ឌលគិរី, រតនគិរី និងខេត្តក្រចេះ ឱ្យរាំងខ្ទប់សកម្មភាពជ្រៀតចូលរបស់ក្រុមប្រដាប់អាវុធ វាយប្រហារបែបភេរវកម្មនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងជ្រកកោណនៅទឹកដីកម្ពុជា។

សម្តេចបញ្ជាក់ថា ក្រុមបាក់ទ័ពទាំងនេះ បានរាយប៉ាយក្នុងភូមិសាស្ត្រព្រំដែនវៀតណាម ជាប់នឹងព្រំដែនប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តរតនគិរី៕

Previous Post Next Post