គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមក្មេងទំនើងចំនួន១៣នាក់ ប្រើប្រាស់ម៉ូតូចំនួន០៦គ្រឿង ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីយប់ទាបភ្លឺ.!

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបឃាត់ខ្លួន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០នាទីទាបភ្លឺ

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ ឌមានជ័យបានធ្វើការបង្រ្កាបក្រុមក្មេងទំនើងម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

បានចំនួន១៣នាក់ និងឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ហើយធ្វើឲ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុ ក្រុមក្មេងទំនេីងទាំងនេះត្រូវបានយកមកធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលយកទៅធ្វេីការណែនាំអប់រំបន្ថែម បន្ទាប់ពីសមត្ថកិច្ចអប់រំរួចបានប្រគល់ម៉ូតូឲ្យវិញ៕

Previous Post Next Post