គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងម៉ូតូ រងរបួសទាំងសងខាង កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ សម្រួលចរាចរណ៍ សង្រ្គោះបឋម បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យភ្លាមៗ


ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ វេលាម៉ោង 06និង 45នាទីថ្ងៃទី12 ខែ​ឧសភា​ ឆ្នាំ2023 លើដងផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 178 និង 179 មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើត

ឡើងរវាងម៉ូតូមួយគ្រឿងម៉ាកdreamសង់​ c125ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1G-5459​ មានទិសដៅ​ពីព្រះសីហនុទៅភ្នំពេញ​ បេីកបរដោយឈ្មោះ​ សៀង​ សំអាត​ ភេទប្រុស​ អាយុ​33ឆ្នាំ​ ទីលំនៅ​ភូមិ​ វាលមាស​ ឃុំវាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ និងអ្នក​រួមដំណេីរម្នាក់ឈ្មោះ​ សៀង​ ផាន់ណា​ ភេទ​ស្រី​ អាយុ29ឆ្នាំ​ មានទី​លំនៅ​ ភូមិ​វាលមាស​ ឃុំវាលរេញ​ ស្រុក​ព្រៃ​នប់​ ខេត្តព្រះសីហនុ​។


​ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកប៉ះជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកdreamសង់​ c125ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1J-8845មានទិសដៅបញ្រ្ចាស់គ្នា​ បេីកបេដោយឈ្មោះ​ ផល់​ គឹមសាន​ ភេទ​ប្រុស​ អាយុ24ឆ្នាំ​ មានទីលំនៅ​ ភូមិ​ថ្មី​ ឃុំកំពង់សិលា​ ស្រុក​កំពង់សិលា​ ខេត្តព្រះសីហនុ​ និងអ្នក​រួមដំណេីរម្នាក់ឈ្មោះ​ យុន​ ស្រីមួយ​ ភេទ​ស្រី​ អាយុ​20ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ថ្មី​ ឃុំកំពង់សិលា​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​។


​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យ៖
​ 1.ឈ្មោះ​ សៀងសំអាត​ អ្នកបេីកបរម៉ូតូ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​1G -5459​ រងរបួស​ធ្ងន់​ (បញ្ជូនទៅពេទ្យរាជធានីភ្នំពេញ)


​ 2.ឈ្មោះ​ សៀងផាន់ណា​ អ្នករួមដំណេីរ​ ម៉ូតូពាក់ស្លាកលេខ​ ព្រះសីហនុ​ 1G-5459(រងរបួស​មធ្យម)
​ 3.ឈ្មោះ​ ផល់​ គឹមសាន​ អ្នកបើកបរ​ម៉ូតូពាក់ស្លាកលេខ​ ព្រះសីហនុ​1J-8845 (រងរបួសមធ្យម)


​ 4.ឈ្មោះ​ យុន​ ស្រី​មួយ​ អ្នករួម​ដំណេីរ​ម៉ូតូ​ពាក់ស្លាកលេខ​ ព្រះសីហនុ​1G-8845(រងរបួស​មធ្យម)។
​ បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនវាលរេញ​ រីឯវត្ថុតាង(​ម៉ូតូចំនួន02គ្រឿង)ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់​។

Previous Post Next Post