គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឆ្លងចរន្តអគ្គិសនីឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅខណ្ឌពោធិ៍សែនជ័យ.!!

ភ្នំពេញ​៖​ រោងចក្រកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៦​ ខែមិនា​ ឆ្នាំ២០២៣​ នៅរោងចក្រយីហោ​ តុងហ្វាង​ ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនម៉ូទ័រ​ តុកាត់​ ភ្លាមនោះក្រុមកម្មករក៏នាំគ្នារត់ចេញមកខាងក្រៅ​នឹងអ្នកខ្លះយកបំពង់ពន្លតអគ្គិភ័យមកបាញ់ពន្លត់តែភ្លេីងបានឆាបឆេះកាត់តែខ្លាំងឡេីងៗមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ

ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចុះមកអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលដល់រោងចក្រដែលនៅជាប់ៗគ្នាផ្សេងទៀត។


រោងចក្រខាងលេីមានទំហំ​ ទទឹង៣០ម៉ែត្របណ្តោយ៥០ម៉ែត្រ​ ដោយថៅកែជាជនជាតិចិនរងការខូចខាតទាំងស្រុង​ ដោយមិនមានមនុស្សរងរបួសនោះទេ៕

Previous Post Next Post