គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រជាពលរដ្ឋ ក្នុងឃុំបឹងខ្យាងនិងឃុំពត់ស.នៅតែជឿជាក់ថាថ្ងៃណាមួយគាត់នឹងទទួលបានភាពយុត្តិធម៌.!!

រឿងទំនាស់ដីធ្លីដែលប្រជាពលរដ្ឋមានប្លង់រឹងស្របច្បាប់ត្រូវបានក្រុមហ៊ុនOCICជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានថ្មីដែលសាងសង់នៅលើដីស្រែរបស់ពួកគាត់ហើយធ្វើការឲ្យតម្លៃក្នុងមួយម៉ែត្រការ៉េ8ដុល្លារ ដែលពួកគាត់មិនអាចទទួលយកបាន ពីព្រោះថាដីនៅក្នុង

ឃុំពត់ស និង ឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹង.ខេត្តកណ្ដាល
គឺដីមានតម្លៃថ្លៃ ក្នុងមួយម៉ែត្រការ៉េចាប់ពី 90 ដុល្លារទៅ 120 ដុល្លារទៅហើយ ចុះហេតុអ្វីបានក្រុមហ៊ុនOCIC
ឱ្យតម្លៃពួកគាត់ថោកដូច្នេះហើយព្រមទាំងតម្រូវឲ្យពួកគាត់លក់ក្នុងមួយម៉ែត្រការ៉េ 8 ដុល្លារបើពួកគាត់មិនព្រមលក់ក្រុមហ៊ុនក៏នៅតែបន្តឈូសឆាយធ្វើព្រលានយន្តហោះដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃពីព្រោះថារហូតមកដល់សព្វថ្ងៃនេះពួកគាត់មិនទាន់មានដំណោះស្រាយណាមួយឲ្យបានល្អប្រសើរនោះទេចំណែកឯក្រុមហ៊ុនOCICក៏នៅតែដាក់របងដាក់សមត្ថកិច្ចនិងធ្វើការឈូសឆាយជារៀងរាល់ថ្ងៃដដែល ប្រជាពលរដ្ឋបានបន្តទៀតថាបើពួកគាត់លក់ដីឲ្យក្រុមហ៊ុនតាមអ្វីដែលក្រុមហ៊ុនត្រូវការនោះតើពួកគាត់ពុំមានលុយឯណាបង្គ្រប់សម្រាប់ទៅទិញកន្លែងផ្សេងបាននោះទេព្រោះថាដីនៅតំបន់នោះគឺមានតម្លៃថ្លៃដែលពួកគាត់មិនអាចនឹងទិញវិញបានពីព្រោះពួកគាត់ត្រូវរកដីកន្លែងផ្សេងវិញដើម្បីទុកចែកឲ្យកូនៗបាន

ប្រជាពលរដ្ឋទាំង 93 គ្រួសារដែលរស់នៅក្នុងឃុំពត់ស.និងឃុំបឹងខ្យាង.ស្រុកកណ្ដាលស្ទឹង.ខេត្តកណ្ដាលបានប្រាប់មកភ្នាក់ងារសារព័ត៌មាន កាសែត សន្តិភាពពិត.ថាពួកគាត់បានធ្វើសំណើស្នើ ស្នើសុំជួបឯកឧត្តម
គង់ សោភ័ណ្ឌ.អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល.ដើម្បីឲ្យឯកឧត្តមគង់សោភ័ណ្ឌ.ជួយរកភាពយុត្តិធម៌ជូនដល់ពួកគាត់ដែលកំពុងរងគ្រោះដោយសារតែក្រុមហ៊ុន ocic ដែលក្រុមហ៊ុនបានឈូសឆាយនៅលើដីស្រែរបស់ពួកគាត់ដោយពួកគាត់ពុំទាន់បានតម្លៃសមរម្យនោះទេ ហើយម្យ៉ាងទៀតរហូតមកដល់សព្វថ្ងៃនេះពួកគាត់មិនទាន់បានជួបឯកឧត្តមគង់សោភ័ណ្ឌនៅឡើយនោះទេ។

ប្រជាពលរដ្ឋទាំង 93 គ្រួសារនៅតែមានជំនឿជិតនិងជឿជាក់ថាបើរឿងពួកគាត់ដែលកំពុងតែធ្វើការតវ៉ានេះឮដល់សម្ដេចតេជោហ៊ុនសែន ច្បាស់ណាស់ជា
សម្ដេច.និងរកយុត្តិធម៌ជូនពួកគាត់ជាពុំខានព្រោះពួកគាត់ដឹងថាសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋខ្មែររងទុក្ខបង្ហូរទឹកភ្នែកនោះឡើយបើសិនជាសម្ដេចដឹងថាក្រុមហ៊ុន
OCIC

ដែលកំពុងធ្វើការឈូសឆាយនៅលើដីស្រែដែលមានប្លង់កម្មសិទ្ធិរបស់ពួកគាត់។តាំងពីយូរលង់ណាស់មកហើយនោះច្បាស់ជាសម្ដេចនិងរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋទាំង 93 គ្រួសារនេះពុំខាន

Previous Post Next Post