គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នារីវ័យ១៧ ម្នាក់សម្រេចបញ្ចប់ជីវិតដោយលេបថ្នាំសម្លា.ប់ខ្លួន បង្ករការភ្ញាក់ផ្អើលក្នុងបុរីពិភពថ្មីគួរស្រូវ២ "

ភ្នំពេញ÷នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុច ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ក្នុងបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពមានឈ្មោះ ស្រ៊ុន យ៉ាហ្រេនីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

យោងតាមសំដី ស្ត្រីម្នាក់ឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ត្រូវជាយាយរបស់សព រងគ្រោះបានឲ្យដឹងថា ចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិហើយរូបខ្ញុំតែងតែធ្វើការអប់រំឃាត់មិនអោយដើរលេងច្រើនតែគាត់មិនដែលស្តាប់រូបខ្ញុំឡើយ រហូតនៅវេលាម៉ោង១៩:២០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់ខ្ញុំបានរៀបចំខ្លួនចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀត តែរូបខ្ញុំឃាត់មិនអោយចេញក៏ទាស់សម្តីគា្នមួយប្រាវ រួចចៅរបស់ខ្ញុំក៏ឡើងគេងក្នុងបន្ទប់បាត់ទៅ ។

លុះដល់ម៉ោងកើតហេតុខាងលើរូបខ្ញុំក៏ហៅចៅស្រី តែមិនឆ្លើយតបក៏ឡើងទៅមើលក្នុងបន្ទប់ឃើញចៅស្រីគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ ដោយឃើញសំបកថ្នាំងងុយដេកជាច្រើនគ្រាប់នៅក្បែចៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ត្រួតពិនិត្យ ធ្វើកំណត់ហេតុ និងកោសល្យវិច្ច័យរួចរាល់ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post