គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អ្នកបើកបររថយន្តព្រូសក្នុងល្បឿនលឿនផ្ទុះកង់ រេចង្កូត ទៅប៉ះរថយន្តធំមួយគ្រឿងនឹងបុកម៉ូតូ០២គ្រឿងទៀតបណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ភ្លាមៗ និងសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់ !!!

ចេញផ្សាយ៖ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣
ផ្សាយដោយ: គេហទំព័រ និង កាសែត សន្តិភាពពិត

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿនបានផ្ទុះកង់រេចង្កូតទៅប៉ះរថយន្តធំមួយគ្រឿងនឹងបុកជាមួយម៉ូតូពីគ្រឿង បុរសពីរនាក់ជាមន្ត្រីយោធា បើកបរម៉ូតូម៉ាក់វ៉េវC110ពណ៌ខ្មៅ មួយគ្រឿងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯមួយគ្រឿងទៀតសិស្សសាលាពីរនាក់ស្រី បើកបរម៉ូតូ ម៉ាក់សង់C១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ-ប-មានជ័យ-1U-6606 របួសធ្ងន់ បានកម្លាំងនគរបាល ផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែតដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ទីតាំងកើតហេតុនៅលើដងផ្លូវជាតិលេខ ៥ស្ថិតនៅ ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភ្លាមៗនោះ៖ក៏មានវត្តមាន លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែននគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង ចុះដល់ទីតាំងកើតហេតុខាងលើ បានធ្វើការពិនិត្យ នឹងវាស់វែង ឱ្យភាគីទាំងសងខាង។

មន្ត្រីនគរបាលផ្នែកចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មកពីរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ -2AG-5701បើកបរមានគ្នា ៤ នាក់ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានផ្ទុះកង់ រេចង្កូតទៅប៉ះរថយន្តធន់ធំនឹងបុកម៉ូតូ ០២គ្រឿង ម៉ូតូបើកបរ ទិសដៅពីលិចទៅកើតក៏បានជួបគ្រោះថ្នាក់ត្រូវរថយន្តព្រូសបុក ស្លាប់បុរសពីរនាក់ជាមន្ត្រីយោធា វីឯងសិស្សសាលាពីរនាក់រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តរួចហើយ។

១-/ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅបើកបរដោយបុរសពីរនាក់ជាមន្ត្រីយោធា បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ សាកសពខាងអង្គភាព របស់គាត់ចុះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។
២-/ម៉ូតូម៉ាកសង់ពណ៌ខ្មៅបើកបរដោយសិស្សសាលាពីរនាក់ស្រី រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែននគរបាលចរាចរណ៍ ដឹកនាំកម្លាំង ចុះធ្វើការពិនិត្យនិងវាស់វែងរួចក៏នាំយករថយន្តព្រូសនិងម៉ូតូ ២ គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕

Previous Post Next Post