គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ប្រចាំខែកុម្ភ: ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្តាល។

ខេត្តកណ្ដាល ៖​ នាព្រឹក ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣

កិច្ចប្រជុំនេះបានផ្តោតលើរបៀបវារ:សំខាន់ៗ ដូចខាងក្រោម៖

  • ពិនិត្យលើរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០២៣ និងផែនការ ការពារ សន្តិសុខ សណ្ដប់ធ្នាប់សម្រាប់ដំណើរការរៀបចំការ បោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង អរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣
  • ផ្សព្វផ្សាយផែនការលេខ ០០២/០៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់ តាំងអនុវត្តការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា
  • ផ្សព្វផ្សាយប្រកាសលេខ ៩៣១ បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការ បង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោល នយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ
  • សេចក្ដីណែនាំលេខ ០០៣ សណន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ស្តីពីការចាត់វិ ធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើឲ្យព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Game) លើកទី៣២ និងកីឡាជនពិការ (ASEAN Para Game) លើកទី១២ ឆ្នាំ២០២៣
  • ផ្សព្វផ្សាយលិខិតលេខ ១០១/២០២៣ ស.ជ.ណ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានអង្គរក្ស ស្តីអំពីសមត្ថកិច្ចចុះបង្ក្រាប ឬចាប់ជន ល្មើស ឬជនសង្ស័យ ដោយសំអាងថាខ្លួនជាសមត្ថកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្ស៕

ថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

kong_sophorn #គង់_សោភ័ណ្ឌ

kandal_Province#ខេត្តកណ្តាល

Previous Post Next Post