គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្រេចឃុំខ្លួនជីតាម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីកាច់បំបាក់ ក ចៅរបស់ខ្លួន ព្រោះតែខឹង នឹងចៅនិយាយមិនស្តាប់"

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណី ឃាតកម្មមួយកើតឡើង ដោយបុរសជាជីតាម្នាក់មានឈ្មោះ ថ្ម ក្រាក់ អាយុ៥២ឆ្នាំ រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានធ្វើសកម្មភាព កា.បំបា.ក់ករ ចៅរបស់ខ្លួន ស្លា..ប់បា.ត់ប.ង់..ជី.វិត ដែលប្រព្រឹត្តនៅចំណុចស្រះទឹក ស្ថិតក្នុងភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាក់ស្តែងករណីឃា.តកម្ម កាលពីវេលាម៉ោង ១៦និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលត្រូវជាជីតារបស់ជនរងគ្រោះ ឈ្មោះ រតនា ភេទប្រុស អាយុ៣ឆ្នាំ ដែលឪពុកម្តាយ ទៅធ្វើការសំណង់នៅភ្នំពេញ ហើយបានផ្ញើកូនឱ្យនៅជាមួយជីដូនជីតា។

មូលហេតុ គឺជីតាខឹងចៅលេងហ្វ្រីភ្លើង ជារៀងរាល់ដង ប្រាប់មិនស្តាប់ ចៅក្រមស៊ើបសួរសម្រេច ឱ្យកម្លាំងនគរបាលការិយាល័យជំនាញបញ្ជូនជនសង្ស័យ ទៅដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

យោងតាមបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ យោងតាមដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរ លេខ១៨៤ អ.យ.ឈ. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ៕

Previous Post Next Post