គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិតជារន្ធ…ត់ខ្លាំងណាស់ករណីរថយន្តកុងទឺន័របើកបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់បានស្ល-ា-ប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ-យថ្ងៃពុធទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣.!

ភ្នំពេញ÷ គួរឲ្យអាសូរណាស់បុរសម្នាក់កំពុងជិះម៉ូតូនៅលើចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានរថយន្តកុងទឺន័របើកមកបុកពីក្រោយហើយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្ល-ា-ប់-បា-ត់-ប-ង់-ជី-វិ-តនៅហ្នឹងកន្លែងកើតហេតុ។
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធ… ត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោងខ្ទង់ជិត ៩យប់ ដែលស្ថិតតាមបណ្ដោយផ្លូវវែងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។

សពជនរងគ្រោះមានឈ្មោះ ពិន សុខណា ភេទប្រុសអាយុ ២៣ឆ្នាំ មានស្រុកកំណើតរស់នៅភូមិឡាំឡុង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រិមសង់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ(1GX-3294) បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ(3D-1881) បើកបរដោយបុរសម្នាក់បានបើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យម៉ូតូរងការខូចខាតយ៉ាងដំណំ។

រីឯជនរងគ្រោះបានខ្ទាតចូលទៅក្រោមកង់រថយន្តកិន-ស្ល-ា-ប់យ៉ាងអាណោចអាធ័ម។
ចំណែកឯអ្នកបើកបរកុងទីន័រវិញ ព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចចាប់បានយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងយករថយន្តបង្ករួមជាមួយនឹងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯណាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តឬថៅកែចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។


ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកោសល្យវិច័យរួចរាល់ ទើបប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post