ភ្នំពេញ÷ កម្មករដែលជាមេជាង ម៉ៅការសាងសង់ លើសំណង់ភោជនីយដ្ឋានដែលមានយីហោឈ្មោះថា (ចាំអូន២(សែនសុខ ដែលគ្រោងនឹងបើកដំណើរការ នៅក្នុងពេលឆាប់ៗខាងមុខនេះ តែបើមិនមានដំណោះនោះទេ ពួកគាត់គ្រោងនឹងដាក់ពាក្យបណ្ដឹងចូលទៅក្រសួងពាក់ព័ន្ធ ខណៈពួកគាត់គ្មានជម្រើស ដោយទទួលបាននូវដំណោះស្រាយណាមួយចេញពីភាគីពាក់ព័ន្ធរបស់គេ។
គូររំលឹកផងដែរថា : រឿងរ៉ាវចម្រូងចម្រាស់របស់មេជាង ដែលមានតួនាទីជាមេជាងម៉ៅការ តាមផ្នែកនីមួយៗ ប្រមាណ ៧នាក់ ជាច្រើនផ្នែក តំណាងឲ្យកម្មកររបស់ខ្លួនជាច្រើននាក់ផងដែរនោះ បានផ្ទុះការទាមទារតវ៉ា ជាច្រើនថ្ងៃកន្លងមកនេះ ដោយសារ មេជាងម៉ៅការសាងសង់ទាំងមូលម្នាក់ឈ្មោះ លឹម លីហួរ បានរត់ចោលពួកគេ ដោយឲ្យពួកគេរងគ្រោះរហូតឈានដល់ទោះការតវ៉ាទាមទារជារៀងរាល់ថ្ងៃ។
ដោយឡែកសមត្ថកិច្ចមូលដ្ឋាន ស្ថិតនៅក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលពាក្យបណ្ដឹងពីពួកគាត់ផងដែរ ក៏ប៉ុន្តែនៅតែគ្មានដំណោះស្រាយ រហូតមកដល់ថ្ងៃទី ០៨ខែធ្នូ ឆ្នាំ ២០២២នេះ ដោយសម្របសម្រួលពីមួយថ្ងៃទៅមួយថ្ងៃតែមិនមានលទ្ធផលតទៅទៀត ។
ម្ចាស់ទីតាំងខាងលើក៏ធ្លាប់សន្យា ចំពោះពួកគាត់ ថានឹងធ្វើការដោះស្រាយជូនដល់ពួកគាត់ផងដែរ ក៏ប៉ុន្តែគ្មានជម្រើសណាមួយដែលគួរឲ្យទទួលយកបាន រីឯបុគ្គលដែលមានឈ្មោះថា លឹម លីហួរ ជាអ្នកម៉ៅការសាងសង់ដំបូង នៅតែបន្តគេចខ្លួន ដោយមិនចេញមុខមកដោះស្រាយ ។
បើទោះជាការចំណាយពេលវេលា ចំណាយថវិការ ទៅសំភារ:កន្លងមក ដែលជាថវិកាផ្ទាល់របស់ពួកគេ ក៏ពួកគេនៅតែបន្តទាមទារ បើកប្រាក់ឈ្នួលខានតែបាន
ព្រោះតែចំណាយពេលវេលាសម្រាប់ការសាងសង់ ដល់រហូតជិតរួចរាល់ជាស្ថាពរ ទោះបីជាយ៉ាងណាក៏ដោយថ្ងៃនេះម៉ោងនេះ ពួកគេបានសម្រេចចិត្ត រួមគ្នានិងដាក់ពាក្យបណ្ដឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍រកដំណោះស្រាយជូនដល់ពួកគាត់ ៕