គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីបាញ់ប្រហារកណ្តាលក្រុងបាត់ដំបង គេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ.

ខេត្តបាត់ដំបង ÷ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១នាក់ដែរ ដែលបានរងរបួស នៅទីបំផុតក៏បានស្លាប់បាត់បង់ជីវិតទៅហើយនៅព្រឹកមុិញនេះ បន្ទាប់ពីមានការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខដែលបានបើករថយន្តដ៏ទំនើប ចុះទៅបាញ់យ៉ាងសាហាវ ទៅលើមនុស្សដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ ហើយបានគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅប្រហែលម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែវេទិកាអ៊ុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានបើករថយន្ត GS 300 ដោយបានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើបុរដម្នាក់ដែលកំពុងអង្គុយលេងនៅលើបង់ អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។


ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលអោយស្លាប់នៅព្រឹកនោះតែម្តង។ ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជុំវិញករណីបាញ់សម្លាប់ដោយគ្មានញញើតនេះដែរ ក៏មានប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចយ៉ាងជំនិតទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបានដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារចាប់រូបភាពបានទាំងអស់ ប៉ុន្តែពាក់ព័ន្ធនិងបញ្ហានេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា លោកកំពុងបើកការស្រាវជ្រាវហើយ ៕

Previous Post Next Post