គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នៅខេត្តសៀមរាប

នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នៅភូមិគោកបេង សង្កាត់គោចក ក្រុងសៀមរាប ខេត្តសៀមរាប។

មានព្រះរាជបន្ទូលនាឱកាសដ៏មហាប្រសើរថ្លៃថ្លានោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រទានពរមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី មានដំណើរការប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀតពីគ្រប់ជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមចំណែកថែរក្សាការពារ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។

ក្នុងព្រះរាជពិធីដ៏អធិកអធមនេះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រោសព្រះរាជទានព្រះរាជទ្រព្យថវិកាចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពរបស់មណ្ឌលព្រះកម្មដ្ឋាននេះផងដែរ៕

ដោយ ៖ លោក រិន សុវណ្ណ

Previous Post Next Post