គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្កា

(ភ្នំពេញ) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្ការយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីស្ថាប័នធនាគារឥស្លាម ដែលមានបំណងមកសិក្សាមកវិនិយោគលើវិស័យហាឡាលនៅកម្ពុជា ដែលអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ពីធនាគារទាំងនោះ ដូចជាការផ្ដល់ថវិកាកម្ចីទូទៅ គឺមិនមែនសម្រាប់តែឥស្លាមនោះទេ។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តីនឹងចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Ranil Wickremesinghe ប្រធានាធិបតីឯកឧត្តម Dinesh Gunawardena នាយករដ្ឋមន្ត្រី ។ ជាមួយគ្នានោះ ប្រតិភូកម្ពុជា ក៏នឹងមានជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងការបរទេស និង​ រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា ផងដែរ។

បន្ថែមពីនោះ ប្រតិភូកម្ពុជា ក៏មានជំនួបជាមួយ លោក Ajith Gunawardena អគ្គនាយកស្ថាប័ន Ceylinco Education Group ដែលជាស្ថាប័នអប់រំធំជាងគេនៅស្រីលង្កា ដែលមានចំណាប់អារម្មណ៍ចង់ពង្រឹងកិច្ចប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យនៅកម្ពុជា និងមានជំនួបជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនមួយចំនួនក្នុងប្រទេសស្រីលង្កា៕

Previous Post Next Post