គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីក្រុមរៀបចំសណ្ដាប់ធ្នាប់ វាយបុរសរើសអេតចាយ … ក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌ៧មករា បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន

បានប្រើហិង្សាលើបុរសអូសរទេះអេតចាយកាលពីថ្ងៃទី៣វិច្ឆិកាម្សិលមិញនេះ ត្រូវបានបញ្ជូនទៅអប់រំ និងដាក់ពិន័យដោយបញ្ឈរជើងផ្អាកការងាររយៈពេល ៦ខែ និងពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតដ្ឋានគិតិយុត្តជាធរមានហើយ។

តាមរយៈសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌ៧មករាបានឱ្យដឹងថា នៅរសៀលថ្ងៃទី៣វិច្ឆិកា ក្រុមការងាររដ្ឋបាលខណ្ឌបានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើទ្រូងផ្លូវមួយក្នុងសង្កាត់វាលវង់ ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗ ដោយប្រើឧគ្ឃោសសព្ទ ដើម្បីឱ្យម្ចាស់យានជំនិះ ចតនៅលើបណ្តោយផ្លូវនោះយកយានជំនិះរបស់ខ្លួនចេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

ប្រភពដដែលបានបញ្ជាក់ថា អំឡុងពេលដែលសម្រួលចរាចរណ៍នោះ មានបុរសម្នាក់ដែលជាម្ចាស់រទេះអេតចាយបានជេរប្រមាថទៅលើក្រុមការងាររដ្ឋបាលខណ្ឌ៧មករា ដោយមិនព្រមយករទេះរបស់ខ្លួនចេញ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងបុរសជាម្ចាស់ទៅអប់រំ ប៉ុន្តែបុរសនោះមិនព្រម ថែមទាំងបានបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នារហូតដល់មានការអំពើហិង្សា។

សូមជម្រាបថា ករណីនេះបានកើតឡើងនៅថ្ងៃទី៣វិច្ឆិកា នៅតាមកំណាត់ផ្លូវលេខ ១៦៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្របពេលដែលក្រុមការងាររដ្ឋបាលខណ្ឌចំនួន ៤នាក់ចុះរៀបចំសណ្តាប់ធ្លាប។ យ៉ាងណា ក្រោយពីកើតហេតុ បុរសដែលអូសរទេះអេតចាយខាងលើបានសុំទោស និងទទួលកំហុសរបស់ខ្លួន ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ប៉ុន្តែ ក្រុមការងាររដ្ឋបាលខណ្ឌម្នាក់ ដែលបានប្រព្រឹត្តកំហុសមានឈ្មោះថា ឆាំ ឆាន ត្រូវបានរដ្ឋបាលខណ្ឌអប់រំ និងដាក់ពិន័យដោយបញ្ឈរជើងផ្អាកការងាររយៈពេល ៦ខែ និងពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតដ្ឋានគិតិយុត្តជាធរមាន៕

Previous Post Next Post