ខេត្តព្រះសីហនុ÷ ជនជាតិចិន២ក្រុម អង្គុយផឹក ក្នុងហាងមួយកន្លែងឈ្មោះ ស៊ី កាង បានទាស់សម្ដីគ្នារហូតឈានដល់ការប្រើហិង្សាដាក់គ្នា កាលពី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ នៅម្ដុំឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
![](http://www.santepheappit.com/wp-content/uploads/2022/10/IMG_20221019_151522_380.jpg)
បន្ទាប់មក សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិន៨ នាក់ និងដកហូតបានវត្ថុតាងកាំបិត ចុងភៅដែលនៅក្នុងភោជនីយដ្ឋាននោះជាច្រើនដើម ក្នុងហេតុការណ៍ខាងលើនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ ។
![](http://www.santepheappit.com/wp-content/uploads/2022/10/IMG_20221019_151532_865.jpg)
ក្រោយកើតហេតុ នគរបាលទេសចរណ៍ដែលនៅក្បែរគោលដៅនោះ បានរាយការណ៍បន្តឲ្យនគរបាលខាងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ដោយមានបញ្ជារពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមជនជាតិចិនទាំងអស់នោះ សរុប២ក្រុម ឃាត់បាន៨នាក់ បញ្ជូនភ្លាមៗទៅស្នងការនគរបាលខេត្តព្រះសីហនុដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕
![](http://www.santepheappit.com/wp-content/uploads/2022/10/Picsart_22-10-19_15-20-13-665-1024x577.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/10/IMG_20221019_151527_760.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/10/IMG_20221009_152020_696-5.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/10/IMG_20221009_151958_638-5.png)