គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កុមារី អាយុ២ឆ្នាំម្នាក់ ស្លាប់ ក្រោយពីបុរសជាឪពុក បានរិះគន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យរដ្ឋទទួលបានមូលនិធិសប្បុរសធម៌ជាច្រើន បែរជាបុគ្គលិកមិនយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលកូនស្រីរបស់គាត់ ដែលឈឺក្តៅខ្លួនពុំបាត់

ភ្នំពេញ ៖ ហ្វេសប៊ុកផេកផ្លូវការរបស់ Dr. Beat Richner បានសម្ដែងការសោកស្តាយ និងចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារនៃស.ពរបស់កុមារី អាយុ២ឆ្នាំម្នាក់ ក្រោយពីបុរសជាឪពុក បានរិះគន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យរដ្ឋទទួលបានមូលនិធិសប្បុរសធម៌ជាច្រើន បែរជាបុគ្គលិកមិនយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលកូនស្រីរបស់គាត់ ដែលឈឺក្តៅខ្លួនពុំបាត់ នៅថ្ងៃទី១៩ ខែតុលានេះ ឆ្នាំ២០២២នេះ ។

ហ្វេសបុកផេក Dr. Beat Richner បានចេញផ្សាយនូវខ្លឹមសារស្តីអំពីករណីមរណភាពរបស់កុមារីឈ្មោះ ខន រ៉ានីកា អោយដឹងថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានពិនិត្យ និងពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ២ឆ្នាំនិង៨ខែ ដែលអាណាព្យាបាលបានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ នៅថ្ងៃទី១៧ តុលា ២០២២ ម៉ោង១៤និង៣០នាទី ។ ក្រោយការពិនិត្យគ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះ មិនមានរោគសញ្ញា នៃជំងឺធ្ងន់ធ្ងរ ដែលត្រូវដាក់អោយសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យបានផ្ដល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន៣ថ្ងៃ ។ ជាទូទៅ និងជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត ២,០០០នាក់ ដែល៨០% នៃកុមារទាំងនោះ ត្រូវបានផ្តល់ថ្នាំឲ្យចំនួន៣ថ្ងៃ (Ambulatory Treatment) ហើយដែលក្នុងរយៈពេលនេះ អ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេល បើមានរោគសញ្ញាប្រែប្រួល ។


ហ្វេសបុកផេកដដែល បន្តថា ក្នុងករណីកុមារី ខន រ៉ានីកា នេះអាណាព្យាបាល បាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំលេប និងព្យួរសេរ៉ូម (តាមសម្ដីជីដូន) ។ បន្ទាប់មកជីដូន បាននាំចៅ មកមន្ទីរពេទ្យគន្ធបុប្ផាវិញ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨យប់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដែលត្រូវសង្គ្រោះបន្ទាន់ (Cardio-Respiratory Failure) ។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះអស់ពីសមត្ថភាព អស់រយៈពេលជាង៣ម៉ោង ។ ជាអកុសល យើងមិនអាចសង្គ្រោះកុមារីនេះបាន ។


ជាការសន្និដ្ឋាន យើងអាចយល់ថា ការវិវត្តន៍យ៉ាងឆាប់រហ័ស នៃស្ថានភាពជំងឺរហូតដល់មរណភាពភ្លាមៗ មុន២៤ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant មន្ទីរពេទ្យគន្ធបុប្ផាមានសេចក្តីសោកស្តាយជាទីបំផុត និងយល់ពីអារម្មណ៏សង្វេគរបស់ឪពុកម្តាយនិងក្រុមគ្រួសារ ។ មន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ នៃសព ។
គួរជម្រាបថា បុរសជាឪពុក បានរៀបរាប់នៅម៉ោង០៤និង៤៤នាទីព្រលឹមថ្ងៃទី១៩ តុលានេះ ឲ្យដឹងថា កូនស្រីរបស់គាត់លេចចេញអាការក្តៅខ្លួនខុសប្រក្រតី ក៏បានយកទៅពិនិត្យឆ្លងកាត់មន្ទីរពេទ្យឯកជនចំនួន៣កន្លែងមកហើយ នៅខេត្តកាតែវ ប៉ុន្តែ ពេទ្យទាំងនោះ ពុំទទួលពិនិត្យជួសឈាមទេ ដោយបានប្រាប់ថា មិនអីទេ ។ ប៉ុន្តែអាការក្តៅខ្លួនពុំបាត់ ហើយកាន់តែខ្លាំង រូបគាត់ក៏បានយកកូនស្រី មកកាន់មន្ទីរពេទ្យគន្ធបុប្ផា នៅទីក្រុងភ្នំពេញ ។


បុរសជាឪពុក រៀបរាប់បន្តថា បន្ទាប់ពីចាប់លេខរៀងអស់រយៈពេលជាង ២ម៉ោង យកកូនចូលទៅ និងសុំឲ្យពេទ្យជួយជួសឈាមពិនិត្យ ខ្លាចកើតជំងឺគ្រុនឈាម បុគ្គលិកពេទ្យនៅទីនោះមិនពិនិត្យទេ ដោយបានប្រាប់ដូចគ្នាទៀតថា មិនអីទេ និងបានផ្តល់ថ្នាំឲ្យលេបប៉ុណ្ណោះ ។ អាការកូនស្រី នៅតែក្តៅខ្លួនពុំបាត់ កម្តៅកាន់តែខ្លាំងឡើងៗ ដោយមានការបារម្ភខ្លាំង នៅព្រឹកស្អែក លោកក៏បានយកកូនស្រី មកកាន់មន្ទីរពេទ្យគន្ធបុប្ផា ម្តងទៀត ប៉ុន្តែអ្វីដែលឈឺចាប់បំផុតនោះ គឺនៅពេលមកដល់ ស្រាប់តែបុគ្គលិកពេទ្យ បានស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយ គ្មានក្រមសីលធម៌ជាគ្រូពេទ្យ សូម្បីបន្តិច បែរជាបន្ទោសថា «កូនគ្រុនឈាម យកមកមិនទាន់ពេល ហេតុអ្វីម្សិលមិញមិនពិនិត្យ ?» ។ ឪពុកថា ខណៈយកមកដំបូង សុំពេទ្យដេកព្យាបាល ប៉ុន្តែពេទ្យមិនពិនិត្យឡើយ ចុះហេតុអ្វីអ្នកជាគ្រូពេទ្យស៊ីប្រាក់ខែរដ្ឋ ធ្វើការនៅមន្ទីរពេទ្យទទួលជំនួយមូលនិធិ បែរជាមកនិយាយភាសាបែបនេះ ? ៕

Previous Post Next Post