គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យ ២នាក់នៅស្រុកម៉ាឡៃ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីលក់​ និងជក់ថ្នាំញៀនWY ៧គ្រាប់ និង ម៉្សៅស ៧បំពង់"

ខេត្ត​បន្ទាយមានជ័យ ÷ក្រោមការដឹកនាំ និងដាក់បទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្រឡៅ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណីលក់និងជក់គ្រឿងញៀន កាលពីវេលាម៉ោង ០៧:១០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមមាន: ១-ឈ្មោះ កែម ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជួញដូរ)។២-ឈ្មោះ សឿ វ៉ាត់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ដកហូតវត្ថុតាងថ្នាំប្រភេទគ្រាប់ពណ៍ក្រហម មានអក្សរWY០៧ គ្រាប់ លាយជាមួយម្សៅ ក្រាមសថ្លាចំនួន០៧កំណាត់បំពង់ទុយោ
(ដាក់ក្នុងបំពងទុយោជាមួយគ្នា)។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ កែម ប៊ុនធឿន បាន សារភាពថាខ្លួនបានទិញថ្នាំញៀនទាំងអស់ នោះពីឈ្មោះ ជា ចន្ទី ហៅខួច ភេទប្រុស អាយុ ប្រហែល ២០ឆ្នាំជាង រស់នៅភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ៕

Previous Post Next Post