ខេត្តបន្ទាយមានជ័យ ÷ក្រោមការដឹកនាំ និងដាក់បទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្រឡៅ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណីលក់និងជក់គ្រឿងញៀន កាលពីវេលាម៉ោង ០៧:១០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
![](http://www.santepheappit.com/wp-content/uploads/2022/09/Picsart_22-09-04_12-02-44-369-1024x576.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114243_420.jpg)
ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមមាន: ១-ឈ្មោះ កែម ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជួញដូរ)។២-ឈ្មោះ សឿ វ៉ាត់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ដកហូតវត្ថុតាងថ្នាំប្រភេទគ្រាប់ពណ៍ក្រហម មានអក្សរWY០៧ គ្រាប់ លាយជាមួយម្សៅ ក្រាមសថ្លាចំនួន០៧កំណាត់បំពង់ទុយោ
(ដាក់ក្នុងបំពងទុយោជាមួយគ្នា)។
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114245_722.jpg)
យោងតាមចម្លើយសារភាពរបស់ឈ្មោះ កែម ប៊ុនធឿន បាន សារភាពថាខ្លួនបានទិញថ្នាំញៀនទាំងអស់ នោះពីឈ្មោះ ជា ចន្ទី ហៅខួច ភេទប្រុស អាយុ ប្រហែល ២០ឆ្នាំជាង រស់នៅភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ៕
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114248_736.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114624_933.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114552_505.png)