ភ្នំពេញ ទីបំផុតមន្រ្តីយោធារ ដែរបាញ់សម្លាប់គូរដណ្ដឹងរបស់ខ្លួន ក្រក្រើករាជធានីភ្នំពេញកាលពីឆ្នាំ២០២០កន្លងមកនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ។
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220915_142217_474-1024x513.jpg)
ដោយមានកិច្ចសហកាផ្ដល់ព័ត៌មានរវាងសមត្ថកិច្ចកម្ពុជា នឹងថៃទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើដែរសម្ងំលាក់ខ្លួនធ្វើចាកម្មករខុសច្បាប់ក្នុងខេត្តចន្ទបូរី ប្រទេសថៃ ។
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220915_142232_466.jpg)
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុនប្រគល់ជូនសមត្ថកិច្ចកម្ពុជាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
![](http://www.santepheappit.com/wp-content/uploads/2022/09/Picsart_22-09-15_14-37-51-540-1024x647.jpg)
គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅមានករណីឃាតកម្មបាញ់សម្លាប់គូរដណ្ដឹងខ្លួន(ផ្ដើមចេញពីភ្លើងប្រច័ណ្ឌ) បានកើតឡើងក្នុងបុរីសែនមនោរម្យ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធ៍សែន រាជធានីភ្នំពេញ បណ្ដាល់ឱ្យស្ត្រីម្នាក់ស្លាប់មានឈ្មោះស៊ុន ឌីណា ភេទស្រី អាយុ២៦ ជានិសិត្សពេទ្យ នឹងជាអ្នកលក់គ្រឿងសំអាង ចំណែកជនដៃដល់មានឈ្មោះយឺន វណ្ណដេត អាយុ ២៦ឆ្នាំ ជានាយទាហានក្នុងអង្គភាព ង៧០ មានឋានន្តរស័ក្តវរសេនីយត្រី
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220915_142228_144.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114624_933-5.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/09/IMG_20220904_114552_505-5.png)