គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

??ផ្សារសាមគ្គីត្រពាំងប្រាសាទមាន់អនឡាញបើកលេងយ៉ាងរលូនគ្មានអាជ្ញាធរណាហ៊ានបង្ក្រាបនៅឡើយ.ប្រហែលជាសមត្ថកិច្ចត្រូវថ្នាំក្អកម្ចាស់ទីតាំងហើយមើលទៅ.!???

??ខេត្តឧត្តរមានជ័យ ៖ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ មាន់ តាមប្រព័ន្ធអនឡាញនឹងអាប៉ោងអាចោរជើងមួយ បើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់មកកាន់ អង្គភាពសារព័ត៌មាន-គេហទំព័រ សន្តិភាពពិតអោយដឹងថា មានទីតាំងល្បែងស៊ីសង ស្ថិតនៅក្នុងផ្សារសាមគ្គីត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបឡើយ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងជល់មាន់តាមអនឡាញTVនឹងអាប៉ោងបានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀម???

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងច្រើន ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។

ប្រជាពលរដ្ឋបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញទីតាំងរបស់ខ្លួន។ឬក៏ត្រូវដងត្រូវផ្លែគ្នាថ្នាំក្អកហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រពលរដ្ឋនិងមហាជនជាច្រើនស្នើ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក អ៊ួច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផងទាន។ខ្ញុំបាទ រិន សុវណ្ណចាងហ្វាងការផ្សាយ-គេហទំព័រ សន្តិភាពពិតលេខទំនាក់ទំនងផ្ដល់ព័ត៌មាន.0962828881/ផ្សាយពាណិជ្ជកម្ម.077896869 សូមអរគុណ.!

Previous Post Next Post