គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ជាមួយមន្ត្រីរដ្ឋបាលសាលាខេត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៩វត្ត.

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ជាមួយមន្ត្រីរដ្ឋបាលសាលាខេត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៩វត្ត ដែលជាវត្តអត្តខាត់ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។

ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធាន ស ស យ ក ខេត្តព្រៃវែង កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំកន្លងមកផងដែរ ទៀនចំណាំព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុដែលបានប្រគេនព្រះសង្ឃមកពីវត្តចំនួន៣៩ នាពេលនេះ គឺដើម្បីឧទ្ទិសកុសលដល់លោកឪពុក សម្តេចអគ្គមហាពោធិសាលជា សុីម និងអ្នកម្តាយ ញ៉ែម សឿន ជាសុីម និងបុព្វការីជនដែលបានអនិច្ចកម្មទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជារដ្ឋបាលខេត្តទាំងមូល សូមឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់លោកជំទាវ ញ៉ែម សាខន សខេង និងប្រតិភូអមដំណើរ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមទទួលបានមគ្គផល ផល្លានិសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន និងសម្រេចបាននូវប្រាជ្ញាថ្លាគំនិត តាមសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ។

Previous Post Next Post