-នៅថ្ងៃ សៅរ៍២កើតខែស្រាពឆ្នាំខា ល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២វេលាម៉ោង១៥និង០២នាទីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ បាលស្រុកកំរៀងបានទទួលបណ្ដឹងពីគ្រួសារជនរងគ្រោះឈ្មោះហៀង ស៊ីយ៉ាត់ភេទប្រុស អាយុ២៧ឆ្នាំរស់ នៅ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងមុខរបរលក់ដូរ(ត្រូវជាបង ជីដូនមួយជនរងគ្រោះ)ថាមានករណីហិង្សាដោយចេតនាមួយបានកើតឡើងដែលករណីនេះបង្កដោយជនសង័្សយមួយក្រុមចំនួ ន០៨នាក់ម៉ូតូចំនួន០៤គ្រឿងប្រដាប់ដោយកាំ.បិតផងបានធ្វើសកម្មភាព កា.ប់ទៅលើជនរងគ្រោះឈ្មោះរីត តាវ៉ានភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងមានមុខរបរសិស្សសាលាបណ្ដាលឱ្យរងរបួសត្រង់ត្រចៀកខាងឆ្វេង និងកែងដៃឆ្វេង ករដៃឆ្វេង (របួសធ្ងន់ )ត្រូវនាំបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២នៅមូលដ្ឋានភូមិបឹងរាំងស្រុកកំរៀង។
ក្រោយទទួលបណ្ដឹងពីបងជនរងគ្រោះរួចមកអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សា ត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង២២និង៥០នាទីលោកវរសេនីយ៍ទោ វេ គឹមចត់អធិការនគរបាលស្រុកកំរៀងបានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាននិងនាំខ្លួនជនសង្ស័យម្នាក់ឈ្ម្មោះបឿនគឹមហុងហៅផ្លយភេទប្រុសអាយុ២០ឆ្នាំរស់នៅភូ មិ ដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំ បងមុខរបរកម្មករ យកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថា រូបគេនិងបក្សពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពហិង្សាទៅលើជនរងគ្រោះប្រាកដមែនកាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២វេលាម៉ោង២២និង០០នាទីនៅចំណុចក្រុមទី៥ភូមិបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រីឯបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់អស់។
នៅពេលនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕រូបភាពនគរបាលស្រុកកំរៀង