គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

-នគរបាលស្រុកកំរៀងបង្រ្កាបករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោសមួយករណីឃាត់ខ្លួនជនង័្សយចំនួន០១នាក់អនុវត្តតាមច្បាប់៖

-នៅថ្ងៃ សៅរ៍២កើតខែស្រាពឆ្នាំខា ល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​២៩ខែកក្កដាឆ្នាំ២០២​២​វេលាម៉ោង​១៥​និង០២នាទីសមត្ថកិច្ចនគរបាល​នៃ​អ​ធិការដ្ឋាននគរ បាលស្រុកកំរៀងបានទទួលបណ្ដឹងពីគ្រួសារជនរងគ្រោះឈ្មោះហៀង ស៊ីយ៉ាត់ភេទប្រុស អា​យុ២៧ឆ្នាំរស់ នៅ ភូមិដូង ឃុំ​បឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងមុខរបរលក់​ដូរ(ត្រូវជាបង ជីដូនមួយជនរងគ្រោះ)ថាមានករ​ណី​ហិង្សាដោយចេ​ត​នាមួយបានកើតឡើងដែល​ករណីនេះបង្កដោ​យជនសង័្សយមួយក្រុមចំនួ ន​០៨​នាក់​ម៉ូតូចំនួន០៤គ្រឿងប្រដាប់ដោយកាំ.បិត​ផងបានធ្វើសកម្មភាព កា.ប់​ទៅលើជនរងគ្រោះឈ្មោះរីត តាវ៉ានភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំ​បងមាន​មុខរបរសិស្សសាលាបណ្ដា​លឱ្យរងរបួសត្រង់ត្រចៀកខាងឆ្វេង និងកែងដៃឆ្វេង ករដៃ​ឆ្វេង (របួស​ធ្ងន់ )​ត្រូវនាំបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលពីថ្ងៃទី២៧ខែ​កក្កដាឆ្នាំ២០២​២​នៅមូលដ្ឋានភូមិបឹងរាំង​ស្រុកកំរៀង​។

ក្រោយទទួលបណ្ដឹងពីបងជនរងគ្រោះរួចមកអនុវត្ត​តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ សា ត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងា​រ​នគរបាលព្រហ្មទ័ណ្ឌនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ​២០​២២ វេលាម៉ោង២២និង៥០នាទីលោកវរសេនី​យ៍ទោ វេ​ គឹមចត់អធិ​ការ​នគរបាលស្រុកកំរៀង​បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវកំណត់​មុខសញ្ញាបាននិងនាំខ្លួនជនសង្ស័យម្នាក់​ឈ្ម្មោះ​បឿនគឹមហុងហៅផ្លយភេទប្រុ​សអាយុ២០ឆ្នាំរស់​នៅភូ មិ ដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំ បង​មុខរបរកម្មករ យកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថា រូបគេនិងបក្សពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពហិង្សាទៅលើជនរងគ្រោះប្រាកដមែនកាលពីថ្ងៃទី២​៧​ខែ​​កក្កដា​ឆ្នាំ​២០២២​វេលាម៉ោង​២២​និង​០០នាទី​នៅចំណុចក្រុមទី៥​ភូមិ​បឹងរាំង​ស្រុកកំរៀង​ ខេត្តបាត់ដំបង​ រីឯបក្ស​ពួក​មួយចំនួនទៀតបានរត់គេចខ្លួនបាត់អស់។

នៅពេលនេះនគរបាលស្រុកបានកសាងសំណុំរឿ​ងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការ​បន្តតាមនីតិវិធី ច្បាប់៕រូបភាពនគរបាលស្រុកកំរៀង

Previous Post Next Post