គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្ដីបាញ់សម្លាប់ប្រពន្ធ ព្រោះភ្លើងប្រច័ណ្ឌ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ.

??ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ជំហ៊ានដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។

យ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ ជា អូន ខណៈជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា។

បើតាមសេចក្តីរាយការណ៍ ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះបានជាខ្លួនមិនស្លាប់ជនដៃដល់ដែលបាញ់សម្លាប់ប្រពន្ធត្រូវបានអធិការប៉ុសចាក់អង្រែក្រោមធ្វើការសាកសួរនិងធ្វើបែបបទសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមផ្លូវច្បាប់៕

Previous Post Next Post