គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បើករថយន្តមួយគ្រឿង បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្ដាលឱ្យរថយន្តខូចខ្ទេចមួយកំណាត់មុខ និងរងរបួសទាំងពីរ នាក់ ចេញផ្សាយ ថ្ងៃទី20 ខែមិថុនា ឆ្នាំ2022


ភ្នំពេញ: កាលពី ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយផ្នែក ខាងកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្ត NISSAN NAVARA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខស្វាយរៀង2A-2878ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នរថយន្តក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឱ្យរងរបួសទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯបង្កាន់ដៃស្ពានរងការខូចខាតបន្តិចបន្តួច។
សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Previous Post Next Post