បុណ្យច្រត់ព្រះនង្គ័លនេះចាប់ផ្ដើមមានប្រសិទ្ធភាពនៅក្រោយខ្មែរបែកបាក់សម័យអង្គរ។ ខ្មែរតែងតែច្បាំងសាច់ញាតិ បងប្អូន ជាតិសាសន៍ខ្មែរឯង ហើយតែងតែតាំងខ្លួនជាវីរជន។ ពេលច្បាំងគ្នា ពេលណាដល់រដូវវស្សាគេបានបង្កើតបុណ្យនេះ គេសន្មត់ឈ្មោះហៅថា “បុណ្យច្រត់ព្រះនង្គ័ល ” ដើម្បីឱ្យកសិករធ្វើស្រែ ព្រោះគេបានប្រកាន់ពាក្យថា “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” បើអត់មានស្បៀងអាហារ មិនអាចបន្តច្បាំងគ្នាបានទេ។ ដូច្នេះ គេបង្ហាញអំពីបុណ្យច្រត់ព្រះនង្គ័លនេះក្នុងទិសដៅ “ឈប់ច្បាំងគ្នា ទុកពេលវេលាឱ្យកសិករធ្វើស្រែ”។ ចូរអានប្រវត្តិសាស្ត្រ។ នេះគ្រាន់ជាគំនិតមួយជ្រុងរបស់ខ្ញុំបាទ ពីការអានប្រវត្តិសាស្ត្រខ្មែរប៉ុណ្ណោះ។
![](http://www.santepheappit.com/wp-content/uploads/2022/05/FB_IMG_1652940965433.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/05/IMG_20220501_135715_449-6-1024x105.png)
![](http://www.santepheappit.com/wp-content/uploads/2022/05/FB_IMG_1652940968781.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/05/IMG_20220501_135715_449-7-1024x105.png)
![](http://www.santepheappit.com/wp-content/uploads/2022/05/IMG_20220429_102249_746-3.jpg)