នារសៀលថ្ងៃសុក្រ ០៥រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជូនគ្រួសារប្រជាពលរដ្ឋប្រកបរបររើសអេតចាយ ចាស់ជរាពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥៦២គ្រួសារ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ។ អំណោយក្នុងគ្រួសារៗទទួលបានរួមមាន អង្ករ ៣០គីឡូក្រាម ទឹកសុីអុីវ ០១យួរ មី ០១កេស ត្រីខ ០១យួរ ប្រេងឆា ០១ដប និងថវិកា ២០.០០០រៀល។