គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ ចុះបង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះបឋម ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ .


បន្ទាយមានជ័យ ៖ ដើម្បីចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យដែលតែងតែកើតឡើងបង្កឲ្យមហន្តរាយផ្ទះសំបែង ទ្រព្យសម្បត្តិប្រជា ពលរដ្ឋនោះ និងដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ និងលោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ វឹក វើន នាយរងការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានដឹកនាំកម្លាំងជំនាញចំនួន០៣នាក់ ចុះបង្ហាត់បង្រៀន ពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់និស្សិតសាលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់លោកគ្រូ អ្នកគ្រូ និងនិស្សិត សាកលវិទ្យាល័យបៀលប្រាយ ដែលមានអ្នកចូលរួមចំនួន១១០នាក់ ស្រីចំនួន ៦៥នាក់។
លោកវរសេនីយ៍ទោ វឹក វើន បានឲ្យដឹងថា បញ្ហាគ្រោះអគ្គិភ័យនេះ ជាគ្រោះមហន្តារាយមួយដ៏ធំ ដែលច្រើនតែកើតឡើងញឹកញាប់ដោយការឆ្វេសប្រហែសរបស់មនុស្ស ។ ដើម្បីឲ្យមានការយល់ដឹងទាំងអស់គ្នានិងចូលរួមទប់ស្កាត់នោះ ការិយាល័យជំនាញដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ និងលោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ បានចាត់ឲ្យលោកដឹកនាំកម្លាំងនគរបាលជំនាញចំនួន០៣រូបជាគ្រូបង្គោល ចុះបង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់កម្មកររោងចក្រ និងគ្រឹះស្ថានឯកជន ជាក់ស្តែងនាថ្ងៃនេះ ក្រុមការងារបានចុះបង្រៀនដល់សាកលវិទ្យាល័យ បៀលប្រាយ ។
លោកនាយរងការិយាល័យបានបញ្ជាក់ថា ខ្លឹមសារនៃមេរៀន គឺ ១/ទ្រឹស្តីទូទៅអំពីអគ្គិភ័យ។ ២/អំពីរបៀបប្រើប្រាស់ពិនិត្យមើលគុណភាព និងរក្សាទុកបំពង់ពន្លត់អគ្គិភ័យ។ ៣/អំពីរបៀបជម្លៀសខ្លួន និងសង្រ្គោះជនរងគ្រោះចេញពីកន្លែងកើតហេតុ។ ៤/អំពីប្រកាសលេខ២៦៤៤ប្រក ស្តីពីការបង្កើតនិងការគ្រប់គ្រងក្រុមពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមពន្លត់អគ្គិភ័យស័្មគ្រចិត្ត។
ជាមួយគ្នានោះដែរ លោកគ្រូ កុល សុវណ្ណវឌ្ឍនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ ដែលបានឆ្លៀតពេលវេលា ចុះមកបង្ហាត់បង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះបឋម ដល់និស្សិតនៃសាលវិទ្យាល័យបៀលប្រាយនាពេលនេះ ដើម្បីបានយល់ដឹងពីវិធានការទាំងឡាយ ដែលត្រូវមានការប្រុងប្រយ័ត្ន ។ ជាមួយគ្នានោះ លោកគ្រូ កុល សុវណ្ណវឌ្ឍនា ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវត្រងស្តាប់ការធ្វើបទបង្ហាញនិងក្រេបយកនូវចំណេះដឹងទាំងឡាយ ដើម្បីអនុវត្តនិងផ្សព្វផ្សាយឲ្យបានទូលាយដល់បងប្អូនបានយលដឹងទាំងអស់គ្នាផងដែរ។ បន្ទាប់ក្រុមការងារបានដឹកនាំនិស្សិតទាំងអស់មើលពីរបៀបអនុវត្តជាក់ស្តែងផងដែរ ៕

Previous Post Next Post