គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានបង្ហើបថា សង្ស័យមានការឃុប់ឃឹតគ្នាទើបបុគ្គល់ ឈ្មោះ ធា អាចដឹងជញ្ជូនឈើបានដោយរលូនចេញពីព្រៃឡង់.

??ខេត្តក្រចេះ បទល្មើសព្រៃឈើយ៉ាងអានាធិប្បតេយ្យដោយពុំមានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបការកាប់រុករានព្រៃឈើ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នោះទេនៅ តែបន្តកើតមានជារៀងរាល់ថ្ងៃ ជាពិសេសដូចនៅតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះគ្រប់គ្រងដោយលោក សាំង សុ ខន នាយដែនជម្រកព្រៃឡង់និងលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានអសម ត្ថភាពព្រមទាំងបណ្តោយឲឈ្មួញកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់គ្មានលោះថ្ងៃ ជាពិសេសឈ្មួញឈើឈ្មោះ ធា ដែលមើលទៅបែបអាងជាប់ខ្សែស្រឡាយអ្នកមានអំណាចណាម្នាក់ហើ យមើលទៅទើបអាចដឹកជញ្ជូនឈើរាល់ថ្ងៃមិនថាថ្ងៃឬយប់នោះឡើយនេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រជាពលរដ្ឋ។

តើសមត្ថកិច្ចគ្រប់ស្ថាប័នជាពិសេសលោក សាំង សុខន នាយដែនជម្រកព្រៃឡង់ខ្លាចមេឈ្មួញឈ្មោះ ធា អាងជាប់ខ្សែរស្រឡាយអ្នកធំក្នុងខេត្តក្រចេះ ឬជាប់ពាក់ព័នក្នុងឃុបឃិតជាប្រព័នដោយ បើកភ្លើងខៀវឲមេឈ្មួញឈើដ៏ល្បីឈ្មោះ ធា ដឹកជញ្ជូនឈើខុសច្បាប់ដោយសេរីបែបនេះ៕កែសម្រួលអត្ថបទដោយ-ចាងហ្វាងគេហទំព័រ-សន្តិភាពពិត

Previous Post Next Post