គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ឯកឧត្តម.គួច ចំរើន.អភិបាលនៃគណៈអភិបាលខេត្ត-បានអញ្ជើញចុះជួបនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ ចំនួន ៣៥៧នាក់ នៅអនុវិទ្យាល័យសម្ដេចឪ។

??ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាល និងពាំនាំផ្ដាំផ្ញើនឹករលឹកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមទទួលបានសេរីសួរស្តីជ័យមង្គលគ្រប់ក្រុមគ្រួសារ ហើយថ្ងៃនេះយើងបានជួបជុំគ្នា ដើម្បីធ្វើការសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តភូមិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ តាមការចង្អុលបង្ហាញពីសម្ដេចតេជោ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី យើងមានកម្មវិធីជួបសំណេះសំណាលជាមួយនឹងកងទ័ពនៅតាមបណ្ដាកោះនានាក្នុងខេត្ត និងកងទ័ពឈរជើងនៅតាមព្រំដែនខេត្តឧត្តរមានជ័យ ក្រោយពីចូលឆ្នាំយើងនឹងធ្វើការជួបជុំជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបន្តទៀត។

ឯកឧត្តមបានបន្ដថា ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហម និងរដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរចំពោះអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានរួមគ្នាធ្វើសកម្មភាពទទួលបាននូវសមិទ្ធផល ហើយសកម្មភាពរបស់អ្នកស្ម័គ្រចិត្តបានខិតខំប្រឹងប្រែង ពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជម្ងឺកូវីដ-១៩ សាខាកាកបាទក្រហម ក៏ដូចជាអនុសាខាបានបំពេញការងារស្នូលក្នុងការចុះចែកស្បៀងក្នុងតំបន់បិទខ្ទប់ នឹងចែកស្បៀងជូនដល់គ្រួសារក្រីក្រខ្វះខាតជីវភាពជាដើម។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្ម័គ្រចិត្តរយៈពេលកន្លងមកទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ហើយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីយើងចូលរួមការពារសន្តិសុខ សុវត្ថិភាពតាមផែនការយុទ្ធសាស្ត្រគោលដៅអភិវឌ្ឍតំបន់ទេសចរណ៍ ហើយសមិទ្ធផលដែលយើងបាននាពេលកន្លងមកទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរណ៍បរទេសមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យកម្មវិធីកម្សាន្តកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដូច្នេះយើងត្រូវរួមគ្នាធ្វើឱ្យខេត្តយើងមានសន្តិសុខ សោភ័ណភាព និងបរិស្ថានល្អ។ ម្យ៉ាងទៀតប្រជាពលរដ្ឋមានការយល់ដឹងច្រើនក្នុងការទុកដាក់សំរាមក្នុងធុង ដើម្បីបង្កើតភាពស្អាត ទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រៅពីការងារមនុស្សធម៌ ក្រុមអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជារបស់យើងត្រូវចូលរួមការងារអនាម័យ បរិស្ថានប្រកបដោយសុវត្ថិភាពគាំទ្រដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតនឹងមកចូលរួមអភិសេករូបសំណាក់ “ព្រះថោងនាងនាគ” នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ខាងមុខ ហើយសមិទ្ធផលរូបសំណាកនេះ បង្ហាញនូវការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ និងជាការបង្ហាញនូវមោទនភាពរបស់ខេត្ត មានភាពទាក់ទាញអ្នកទេសចរណ៍ និងបើកឱកាសអ្នកវិនិយោគជំរុញកំណើនសេដ្ឋកិច្ចសង្គមនាពេលខាងមុខ ហើយអ្នកដែលទទួលផលគឺប្រជាពលរដ្ឋខេត្តព្រះសីហនុ។

ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួច និងត្រូវទៅបន្តចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាព ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមឯកសារ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុចំនួន ៣៥៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ឃីតមួយកញ្ចប់(សារុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស១កញ្ចប់ ជែល១ដប និងថវិកា ១០ម៉ឺនរៀល៕

Previous Post Next Post