គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីអគ្គិភ័យ ឆាបឆេះរថយន្តមួយគ្រឿង ស្ថិតនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត

??ភ្នំពេញ ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្តមួយគ្រឿងស្ថិតនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ។

មុននឹងកើតមានអគ្គិភ័យឆាបឆេះរថយន្តនេះ គឺមានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-0755 តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិចឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលែងរួច ។ ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីប្រអប់ក្បាលរថយន្តជាខ្លាំង ទើបតៃកុងរថយន្តចុះពីលើរថយន្តស្រវេស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីដែលយកមកពន្លត់ភ្លើងបានទើបព្រះអគ្គីបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ រហូតស្ទើរតែឆេះតួរថយន្តទាំងស្រុងទើបរថយន្តបង្ការ សង្គ្រោះអគ្គិភ័យចំនួន១គ្រឿងបានចុះមកដល់និងធ្វើការតទុយយោទឹកបាញ់ពន្លត់ភ្លើងឆេះរថយន្តខាងលើឲ្យរលត់ទៅវិញជាស្ថាពរ ។

ករណីអគ្គិភ័យដែលឆាបឆេះរថយន្ត Toyota Prius ១គ្រឿងនេះ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកខឿនផ្លូវបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តបង្កតែម្ដង តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ) ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងផងដែរ ៕

Previous Post Next Post