គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ

ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគណៈអធិបតីអមដំណើរព្រមទាំងគណៈ​កម្មការ​ ធ្វេីរោងទូក​ ង​ ។

លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមការងារ បានរៀបចំពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសង់រោងតម្កល់ទូក ង វែងជាងគេលើពិភពលោករបស់ខ្មែរ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័ក្ដិសិទ្ធិ​ទាំងអស់ នៅវាលខាងមុខបរិវេណចុងប៉ម និងត្រៀមដាក់តាំងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាកំសាន្តផងដែរ។

ក្នុងព្រឹកថ្ងៃដដែលនោះដែរ លោកជំទាវ ក៏បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន ៣០០គ្រួសារ នៅក្រុងព្រៃវែង ដើម្បីចែករម្លែកស្បៀងអាហារ និងគ្រឿងសម្ភារៈឧបភោគ បរិភោគដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកនៅក្រុងព្រៃវែង។

សារជាថ្មីម្តងទៀត តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រា​បុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រឡាញ់ និងសហការីទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Previous Post Next Post