គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អ្នកជំនាញផ្នែកទេសចរណ៍ ថា កម្ពុជាកំពុងក្លាយជាគោលដៅសម្រាប់អ្នកទេសចរក្រោយពេលលើកលែងកាតព្វកិច្ចមួយចំនួន

ភ្នំពេញ ៖`លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ស្ថានភាពវិស័យទេសចរណ៍កម្ពុជា ក្រោយពីការប្រកាស នៃការដោះចេញនូវឯកសារ ក៏ដូចជាតម្រូវការនានាមួយចំនួនចោលនារយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរ មានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយ។ ជាពិសេសផ្នែកដឹកជញ្ជូនតាមអាកាស គឺបានបង្ហាញចំណាប់អារម្មណ៍ច្រើន ក្នុងការវិលមកកម្ពុជាវិញដើម្បីបម្រើសេវាកម្មរបស់ពួកគេ។

លោកស្រីមើលឃើញថា នេះគឺជាសក្កដានុពលល្អ នៅពេលក្រុមហ៊ុនដឹកជញ្ជូននឹងវិលមកដំណើរការសកម្មភាពការងាររបស់ពួកគេវិញ ដែលនោះនឹងផ្ដល់ជម្រើសច្រើនសម្រាប់អ្នកដំណើរចូលមកម្ពុជា។ ទន្ទឹមជាមួយគ្នានេះ ប្រតិបត្តិករ ទេសចរ បាននឹងកំពុងរៀបចំខ្លួនដើម្បីបម្រើក្នុងវិស័យទេសចរណ៍នេះឡើងវិញផងដែរ។ លោកស្រីថា ថ្វីបើភ្ញៀវបរទេសបង្ហាញអារម្មណ៍ចង់ចូលមកកម្ពុជាច្រើនក្ដី តែបញ្ហានៃជើងហោះហើរនៅតែជាចំណុចចោទសម្រាប់ពួកគេ ៖«ទន្ទឹមនិងនោះអ្វីដែលយើងឃើញមានការខ្វះខាត សម្រាប់កម្ពុជាគឺការហោះហើរត្រង់ចូលមកកម្ពុជា។ បើទោះបីកម្ពុជាមានការបើកពេញលេញយ៉ាងណាក្ដី តែយើងត្រូវការដឹកទេសចរណ៍ចូលមក យើងឃើញថា ភ្ញៀវត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសផ្សេងៗ ហើយប្រទេសផ្សេងៗនោះគេត្រូវការធ្វើចត្តាឡីស័ក និងការធ្វើតេស្ដម្ដងទៀត ដែលនេះជាការលំបាក។ បើសិនជាយើងមានជើងហោះហើរត្រង់មកតែម្ដងនោះនឹងកាន់ផ្ដល់ភាពងាយស្រួលដល់ទេសចរ ព្រោះថា ពួកគាត់ពេលលឺថាយើងបើកឡើងវិញពួកគាត់ត្រេកត្រអាលចង់ចូលមកភ្លាមៗតែម្ដង»។

បន្ថែមពីលើនេះចំពោះសេវាកម្មទេសចរណ៍ ទីតាំងទេសចរណ៍ លោកស្រីសង្កេតឃើញថា ការបើកឡើងវិញមិនទាន់ពេញលេញនូវឡើយទេ ដែលនេះក៏ជាបញ្ហាមួយ នឹងធ្វើឲ្យសេវាកម្មទេសចរណ៍រអាក់រអួល។ ក្រៅពីបញ្ហាខាងលើនេះ សំរាម នៅតែជាចំណុចបញ្ហាមួយចម្បងដែរ លោកស្រីបញ្ជាក់ថា មានសំរាមជាច្រើនបានស្ថិតនៅរាយប៉ាយ ហើយសំរាមេះ គឺបានប៉ះពាល់ខ្លាំងដល់អារម្មណ៍ទេសចរ ៖«ដោយឡែកពាក់ព័ន្ធទៅនឹងបរិស្ថានអនាម័យវិញ យើងឃើញថា នៅតែមានការបោះចោលផ្ដេសផ្កាស់នានា នៅតាមដងផ្លូវ នៅតាមរម្យណីយដ្ឋាន ធម្មជាតិ តាមតំបន់ទឹកជ្រោះលើភ្នំ ជណ្ដើរឡើងភ្នំ និងនៅលើបឹងទន្លេសាបផងដែរ ដែលមិនមានអ្នកទទួលខុសត្រូវ ដែលជាការរំខានអារម្មណ៍និងភ្នែករបស់ភ្ញៀវទេសចរណ៍ផងដែរ។ ទាំងអស់នេះគឺជាបញ្ហាខ្វះខាត និងការប្រឈមនៅក្នុងវិស័យទេសចរណ៍»។

ឆ្លៀតក្នុងឱកាសនេះលោកស្រី ឆាយ ស៊ីវលីន អំពាវនាវដល់ប្រជាជនចូលរួមសំអាតបរិស្ថាន និងទុកដាក់សំរាមឲ្យបានរៀបរយ ដើម្បីជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។ វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពនាំមកនូវចំណូលជូនជាតិ និងប្រជាជន តាមរយៈការផ្ដល់ឱកាសការងារដល់ប្រជាជននៅតាមមូលដ្ឋាន។ ដូច្នេះនៅពេលបរិស្ថានគ្មានសំរាមនោះការទាក់ទាញទេសចរ នឹងកាន់តែល្អ ហើយចំណូលសម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់គ្នាក៏កាន់តែបានកាន់តែច្រើនផងដែរ៕

Previous Post Next Post