មនុស្សជាច្រើននាក់ត្រូវបានសង្គ្រោះ ក្នុងអគ្គិភ័យឆេះអាគារខុនដូរ Diamond Twin Tower កម្ពស់​ ៣២​ ជាន់

ភ្នំពេញ​៖ នៅវេលាម៉ោង​ ១៧និង១៥​ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅអគារស្នាក់នៅ ដាយមិនធ្វីនថោវើ (Diamond Twin Tower)​ ដែលស្ថិតនៅអគារលេខ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ: ដាបូរ៉ាពេជ្រ ភេទស្រី អាយុ​ ៤២​ ឆ្នាំ មុខរបរ: ម្ចាស់អាគារ ។ មូលហេតុ: […]

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ.

ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា […]

រថយន្តស៊េរីទំនើបពីរគ្រឿងបើកបុកគ្នាន់លាន់ស្នូរដូចរន្ទះនៅផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាតទាំងសង្ខាង

ភ្នំពេញ÷រថយន្តស៊េរីទំនើបពីរគ្រឿងបើកបុកគ្នាពេញទំហឹងត្រង់ផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២២:០០ស្ថិតក្នុងបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត ssangyong ពណ៌កណ្ដុរប្រមេះមួយគ្រឿង ដែរមានស្លាកលេខ2BL-8724 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តស៊េរីទំនើប អាផាត ពណ៌សមួយគ្រឿងដែលមានស្លាកលេខ កម្ពុជា ASDFGHJ បើកបរដោយបុរសម្នាក់និងរួមដំណើរដោយជនជាតិចិនមានគ្នាបួនទៅប្រាំនាក់ទៀតនៅក្នុងរថយន្ត ធ្វើដំណើរមកដល់ផ្លូវR8 ទិសដៅពីត្បូងទៅជើងបានបុកពេញទំហឹងចំផ្នែកខាងមុខនៃរថយន្ត ssangyong បណ្ដាលឲ្យរថយន្តssangyong រងការខូចខាត មួយកំណត់ផ្នែកខាងមុខ ចំណែកឯរថយន្តអាផាត រងការខូចខាតធ្លាក់កាងខ្ទេចមួយកំណាត់ខាងមុខដូចគ្នា។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងរាយការណ៍ទៅកាន់ជំនាញចរាចរណ៍ដើម្បីមកធ្វើការវាស់វែងយករថយន្តទាំងពីរយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

បុរស២នាក់បានស្លាប់ ខណៈជិះម៉ូតូបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បានស្លាប់ ខណៈជិះម៉ូតូបុកគ្នាពេញ ទំហឹង នៅលើផ្លូវជាតិលេខ៤ (៣៧-៣៨) ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទីរសៀល។ តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1499 អ្នកបើកបរឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង […]

ស្រ្តីជាប្រពន្ធសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ លើប្តីជាព្រះរាជអាជ្ញារង យកកាំភ្លើងគំរាមបាញ់នឹងប្រើហិង្សាលើប្រពន្ធ ព្រមទាំងឈ្មួលបម្រើក្នុងផ្ទះ

រាជធានីភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់គំរាមបាញ់នឹង ប្រើហិង្សាលើប្រពន្ធ ព្រមទាំងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ នេះបើតាមការបញ្ជាក់របស់ម្តាយក្មេក និងស្រ្តីជាប្រពន្ធរបស់ព្រះរាជអាជ្ញារងរូបនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន ។ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០ នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនាឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះ៨៩ ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធនីភ្នំពេញ ។ ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់២ ដើម្បីដាក់ពាក្យបណ្តឹង ។ បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា […]

ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ នៅខេត្តកណ្ដល.

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ដែលបានប្រារព្ធធ្វើពេលនេះ គឺជាចំណុចវិជ្ជមានថ្មីមួយទៀត បន្ទាប់ពីយើងបានអាក់ខានក្នុងការរៀបចំដោយ ផ្ទាល់ចំនួន ១លើក កាលពីឆ្នាំ២០២១កន្លងទៅ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ […]

ប្រធានស្តីទីព្រឹទ្ធសភាចុះសំណេះសំណាលថ្នាក់ដឹកនាំខណ្ឌ និងប្រធានក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌច្បារអំពៅ AKP ភ្នំពេញ ថ្ងៃទី១២ខែមីនា ឆ្នាំ២០២២–

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវសហការគ្នា​មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាការពារផលប្រយោជន៍ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ចំនួន១១១នាក់ នៅសាលាខណ្ឌច្បារពៅ រាជធានីធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងការងារត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។ក្នុងឱកាសនោះ លោក អ៊ុំ […]