គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជីវករមិនអាចដឹកផ្លែសំរោង ទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមបានទេបើមិនឆ្លងកាត់ចូលមេធីម

 


ខេត្តរតនគិរី÷ ចុងផែនដីនៃកម្ពុជា នៅតំបន់បីស្រុក ក្នុងខេត្តរតនគិរីកំពុងវក់វីអំពីបញ្ហាផ្លែសំរោងដែលគេមើលឃើញថា បានជំរុញឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ បានធូរស្រាលមួយកំរិត។ ធនធានធម្មជាតិ បានផ្ដល់ឱកាសឲ្យជីវភាពប្រជាពលរដ្ឋ តំបន់កន្ទុយនាគនៅចុងខេត្តរតនគិរី ជាប់ព្រំប្រទល់ប្រទេសវៀតណាមបានធូរធាមួយកំរិត។ ប៉ុន្តែទំនងជាបានតែ១ឆ្នាំនេះទេ ពីព្រោះដើមសំរងមួយចំនួនធំត្រូវឈ្មួញវៀតណាម ចូលកាប់ផ្ដួល ដើម្បីយកផ្លែ។ ដូច្នេះអំណេះតទៅវាលែងមានទៀត ហើយ។ ក្រៅពីបញ្ហានេះ ក៏មានលេចធ្លាយអំពីបញ្ហាអ្នក ធំនៅក្នុងខេត្តម៉ៅផ្ដាច់ ចំពោះការដឹកជញ្ជូននាំផ្លែសំរោងងចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនអូយ៉ាដាវនោះមួយករណីទៀត។




ប្រភពខ្សឹបខ្សៀវអាជីវករតូចតាច នៅក្រុងបានលុងបានឲ្យដឹងថា ប្រសិនបើមិនចូលក្រុម នៃអ្នកមានអំណាចឬលោកជំទាវទេនោះ ការដឹកជញ្ជូនផ្លែសំរោងទៅប្រទេសវៀតណាម នឹងត្រូវប្រឈមចំពោះសមត្ថកិច្ចចាប់ជាមិន ខាន។គេមានកាត់ភាគរយក្បាលកាក់ ទុកសម្រាប់លោក ជំទាវធំ ចំពោះអ្នកដែលដឹកជញ្ជូនផ្លែសំរោងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូយ៉ាដាវ ។ អ្នករកស៊ីដឹក ជញ្ជូនតាមសម្មាជីវោ ដែលគ្មានខ្នងបង្អែកជាអ្នកធំនៅ ក្នុងខេត្ត មិនអាចធ្វើដំណើរដោយសុវត្ថិភាពបាននោះឡើយ។ ប្រភពខ្សឹបខ្សៀវបន្ថែមថា គឺគេកំណត់សេវាបន្ថែម ទៅលើតម្លៃនៃផ្លែសំរោងសម្រាប់ទុកជាក្បាលកាក់ ជូនមេធីមដែលជាលោកជំទាវ។ 



គេមិនប្រាប់ថា លោក ជំទាវធំនៅក្នុងខេត្តរតនគិរីជានរណាទេ?
គួរបញ្ជាក់ថា ដើមសំរងនៅក្នុងព្រៃសហគមន៍ និងតំបន់កន្ទុយនាគស្ថិតក្នុងស្រុកចំនួន៣គឺស្រុកវ៉ើនសៃ,ស្រុកតាវែងនិងស្រុកអណ្តូងមាស នៃខេត្តរតនគិរី រងការកាប់បំផ្លាញដើម្បីរើសផ្លែ លក់ឲ្យក្រុមឈ្មួញវៀតណាមខណៈអាជ្ញាធរខេត្ត, មន្ត្រីជំនាញ,សមត្ថកិច្ចពាក់ព័ន្ធគ្មានវិធាន ការទប់ស្កាត់។ នេះបញ្ជាក់ឲ្យឃើញថា គ្មានអ្នកទទួលខុសត្រូវចំពោះមហន្តរាយនេះទេ។ បើទោះបីគេដឹងថា សកម្មភាពកាប់ដើមសំរោងនេះ គួរតែមន្ទីរកសិកម្មនិងបរិស្ថាន ចាត់វិធានការឲ្យមានប្រសិទ្ធភាពបំផុតដើម្បីរក្សាធនធានធម្មជាតិដ៏កម្រនេះក៏ដោយ។ ប្រភពបន្តថា សកម្មភាពកាប់ដើមសំរោង មានទាំងឈ្មួញជនជាតិវៀតណាម និង ប្រជាពលរដ្ឋខ្មែរដែលកាប់ផ្ដួលដើម្បីយកផ្លែ។


ប្រភពពីខេត្តរតនគិរីបានឲ្យដឹងថា បុរសម្នាក់មានតួនាទីជាអភិបាលរងក្រុងបានលុង និងបុរសម្នាក់ទៀតមានតួនាទីជាអធិការរងស្រុកអូយ៉ាដាវ ជាអ្នកសម្របសម្រួល ក្នុងការស្វែងរកផលប្រយោជន៍អំពីករណីផ្លែសំរោង នាំទៅប្រទេសវៀតណាមនេះ។ ពួកគេត្រូវប្រភពអះអាងថាជាអ្នកស្វែងរកផលប្រយោជន៍ឲ្យថ្នាក់ដឹកនាំ ឬលោកជំទាវធំ ក្នុងករណីផ្លែសំរោងដែលកំពុងហុចផល ច្រើនសន្ធឹកសន្ធាប់រាប់ពាន់តោន។ គេប្រាប់ថា នឹងបង្ហាញឈ្មោះបុរសទាំងពីរនាក់នោះនៅពេលក្រោយ។



អភិបាលខេត្តរតនគិរី លោកញ៉ែម សំអឿ បានព្រមានចំពោះមន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោម មិនអនុញ្ញាតឲ្យមានការលូកដៃ យកលុយពីប្រជាពលរដ្ឋបេះផ្លែសំរោងនោះទេ។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្ត ហាក់ដូចជាមិនមានវិធានការ ចំពោះការកាប់បំផ្លាញដើមសំរោង ពី សំណាក់ឈ្មួញជនជាតិវៀតណាម ក៏ដូចជាការគុបគិតបើកដៃពីសមត្ថកិច្ចនៅតំបន់នោះដែរ។ រីឯបញ្ហាថ្មីដែលកំពុងលិចឡើងនោះ គឺការសម្របសម្រួលនៃមេធីម អ្នកដឹកជញ្ជូនក្រោមឆ័ត្រតែមួយ ក៏មិនឃើញមានប្រតិកម្មពីអាជ្ញាធរខេត្តរតនគិរីដែរ។


 
ប្រភពពីមន្ត្រីរាជការនៅខេត្តរតនគិរីនិយាយថា បញ្ហាផ្លែសំរោងនៅរដូវកាលនេះមានតម្លៃរាប់សិបលានដុល្លារ ប៉ុន្តែលុយនោះភាគច្រើន មិនបានដល់ដៃប្រជាពលរដ្ឋក្រីក្រទេ។ ជាងនេះទៅទៀតចំណូលរបស់ជាតិក៏មិនមានដែរ។គេថា ឈ្មួញកណ្ដាល ជាពិសេសឈ្មួញវៀតណាម ចែកផលប្រយោជន៍ជាមួយមន្ត្រីខ្មែរ នៃខេត្តរតនគិរីប្រមូលលុយចែកគ្នាខ្ទង់លានដុល្លារ។ ប៉ុន្តែយ៉ាងណាក៏ដោយគ្មាននរណាហ៊ានប្រឈមឬបញ្ជាក់ឲ្យច្បាស់អំពីបញ្ហានៃការដឹកជញ្ជូនផ្ដាច់មុខដោយក្រុមមេធីម នៅក្នុងខេត្ត រតនគិរីនោះទេ៕



Previous Post Next Post