រាជធានីភ្នំពេញ:ប្រជាពលរដ្ឋសួរថាភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងនេះចាក់ខ្សាច់ចូលទន្លេនៅត្រើយខាងកើតស្ពានព្រែកសំរោងស្ថិតនៅក្នុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានសាងសង់ទៅតាមក្រិតក្រមហើយឬទេ.?ភ្នំពេញ:ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា:មានទីតាំភូមិគ្រឹះមួយកន្លែងសាងសង់បំពានចំណីច្រាំងទន្លេមួយកន្លែងស្ថិតនៅខាងជើងគល់ស្ពានព្រែកសំរោងក្នុងភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សួរថាតើម្ចាស់ភូមិគ្រឹះគាត់រត់ច្បាប់ដល់ក្រសួងដែនដីឬមួយយ៉ាងណា.?
ទើបម្ចាស់ភូមិគ្រឹះមួយនេះហ៊ានចាក់ខ្សាច់ឃាំងទឹកបុកគ្រឹះធ្វើរបងបានយ៉ាងនេះ។ប្រភពពីប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថារឿងចាក់ខ្សាច់ចូលច្រាំងទន្លេនៅខេត្តកំពង់ចាមហេតុអីអ្នកលេងបណ្ដាញសង្គមនិងអ្នកសារព័ត៌មានបាន ព្រួតគ្នាវ៉ៃមិនដកដៃសោះឡើយតែបែរជាសំណាងម្ចាស់ភូមិគ្រឹះមួយនេះវិញមិនហាក់អ្នកសារព័ត៌មានខ្លះនិងអ្នកលេងបណ្ដាញសង្គមមិននាំគ្នានិយាយឬមួយខ្សែម្ចាស់ភូមិគ្រឹះនេះជាមួយអ្នកមានអំណាចដែលពួកគេមិនហ៊ានប៉ះពាល់។
ពាក់ព័ន្ធបញ្ហានេះក្រុមការងារអ្នកសារព័ត៌មានយើងកាលពីថ្មីៗនេះបានធ្វើការទំនាក់ទំនងជួបដោយផ្ទាល់ជាមួយអ្នកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មីមិនបានព័ត៌មានអ្វីនោះទេគឺលោកបាននិយាយយ៉ាងប្រញាប់ប្រញ៉ាល់ថា:គេបានរត់ដល់ក្រុងហើយ។ដោយឡែកក្រុមការងារអ្នកសារព័ត៌មានយើងបានទាក់ទង។
ទៅលោកចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅតាមប្រព័ន្ធតេឡេក្រាមលោកបានឆ្លើយមកអង្គភាពសារព័ត៌មានយើងថាតាមការវាស់វែងរបស់ការិយាល័យភូមិបាលធ្វើត្រឹមប័ណ្ណកម្មសិទ្ធ។អាចម៍ដីដែលដាក់លើចំណីទន្លេបានកាយចេញបានប្រមាណជាង 50% ហើយ។យ៉ាងយូរពីរបីទៅប្រាំថ្ងៃទៀតនឹងកាយចេញអស់។
សូមអរគុណសូមបញ្ជាក់ថា:សំណួរដែលក្រុមអ្នកសារព័ត៌មានយើងចង់ដឹងហើយដើម្បីយកទៅប្រាប់ប្រជាពលរដ្ឋវិញនោះគឺចង់សួរថា:តើភូមិមួយគ្រឹះនេះបានសាងសង់ តាមច្បាប់គ្រិតក្រមហើយឬនៅ ?
ប្រជាពលរដ្ឋស្នើសុំសំណូមពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យភូមិគ្រឹះមួយនេះផងសាងសង់ចូលទន្លេផងទាន។