គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបុណ្យផ្កាប្រាក់សាមគ្គី រៃអង្គាសថវិកាសាងសង់អគារសិក្សាកុមារអូឌីស្សឹម និងពិការភាពសតិបញ្ញា



ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី រៃអង្គាសថវិកាសាងសង់អគារសិក្សាកុមារអូឌីស្សឹម និងពិការភាពសតិបញ្ញា ស្ថិតនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។


អគារសិក្សា ដែលត្រូវសាងសង់ មានប្រវែង ៦៤ ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់០៣ជាន់ ស្មើនិង ១៨បន្ទប់ ត្រូវចំណាយថវិកាសរុប ៦០៥,៤១៦ដុល្លារ។ អគារនេះបានបុកគ្រឹះ ចាក់បេតុង និងកតាងអគារទាំងមូលរួចហើយ សរុប ចំណាយដំណាក់កាលទី១អស់ ថវិកា ៥២,៧២១ ដុល្លារ (៥២ពាន់ ៧២១ដុល្លារ) ។

បុណ្យផ្ការប្រាក់សាមគ្គីនាពេលនេះ ដើម្បីប្រមូលប្រាក់សាងសង់អគារសិក្សាសិស្ស ពិការភាពសតិបញ្ញា និងកុមារអូទីស្យូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បន្តការ សាងសង់ដំណាក់លកាលទី២ មានដូចជា ការចាក់ធ្នឹម សសរ ជណ្តើរ បាតអគារ និង ជម្រាលចេញរៀងជាអគារជាដើម តាមការគ្រោងត្រូវការថវិកាចំនួន ៥៦,៤៩៥ដុល្លារ ដើម្បីសាងសង់បន្តដំណាក់លកាលទី២ ដូចជា ចាក់ធ្នឹម សសរ ជណ្តើរ បាតអគារ និង ជម្រាលចេញរៀងជាអគារជាដើម ។ ចំពោះដំណាក់កាលទី៣ គឺជាការចាក់ប្លង់សេជាន់ទី១ និងបន្តជាន់ទី២ និងជាន់ទី៣ ជាបន្តបន្ទាប់ទៀត រហូតដល់ការសាងសង់ត្រូវបានបញ្ចប់ ជាស្ថាពរ ។
















































Previous Post Next Post