គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ៤នាក់ និងគ្រឿងញៀនប្រភេទ MDMA ជាង១០គីឡូក្រាម

រាជធានីភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយ 


ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០និង១៥នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ 


លោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្រ្កាបនៅចំណុច ៤គោលដៅផ្សេងគ្នារួមមាន 


គោលដៅទី១ ៖ វីរ:ប៊ុនថាំសាខាកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាលទ្ធផល ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខាត់ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងដកហូតរួមមាន ៖ សារធាតុញៀនចំនួន ប្រភេទ MDMA  សរុបចំនួន ៣០០កញ្ចប់ ទម្ងន់ ២៦២១,១០ ក្រាម, ម៉ូតូកង់បីចំនួនមួយគ្រឿង។



គោលដៅទី២ ៖ នៅវេលាម៉ោង២១និង១០នាទី បន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាលទ្ធផល ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងដកហូតរួមមាន ៖ -សារធាតុញៀន ចំនួន ៨៧៣ កញ្ចប់ ទម្ងន់ ៧៦៤៥,៩៣ក្រាម, ម៉ូតូចំនួន ១គ្រឿង។



គោលដៅទី៣ ៖ វេលាម៉ោង២២និង៣០នាទី ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលទ្ធផល ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សុធារាជ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ។គោលដៅទី៤ នៅវេលាម៉ោង២៣និង៣០នាទី ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាលទ្ធផល ៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សុខ យ៉ាង ភេទប្រុស  អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ១គ្រឿង។



សរុបសារធាតុញៀនប្រភេទ (MDMA) ចំនួន១១៧៣ កញ្ចប់ ទម្ងន់១០២៦៧,០៣ ក្រាម (១០គីឡូក្រាម ២៦៧,០៣ក្រាម) ។👉បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

Previous Post Next Post