គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួនបុរសវ័យចំណាស់ល្មោភកាមម្នាក់បានប្រើល្បិចកលល្បួងលួងលោមកុមារី អាយុ(១២)ឆ្នាំរំលោភបាន.!

ខេត្តពោធិ៍សាត់÷កាលពីថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៣ៈ៣០នាទី នៅចំណុចចំការស្វាយរំលេច ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យឈ្មោះអក បរន  ភេទប្រុស អាយុ ៥៧ឆ្នាំ ខ្មែរ រស់នៅភូមិគល់ទទឹង ឃុំសខ្មែ រស្រុកភ្នំក្រវាញ មុខរបររត់ម៉ូតូឌុប បានធ្វើសកម្មភាព បើកបរម៉ូតូដឹកឥវ៉ាន់នៅតាមផ្លូវ ។

ហើយបានឃើញកុមារីរងគ្រោះ អាយុ១២ឆ្នាំ រស់នៅភូមិសន្ទ្រ ឃុំសន្ទ្រ ស្រុកភ្នំក្រវាញ មុខរបរសិស្ស កំពុងជិះកង់ ១គ្រឿង នៅតាមផ្លូវ ឌុបគ្នា ៣នាក់ (ក្មេងៗដូចគ្នា) ពេលនោះជនសង្ស័យ ក៏បានហៅក្មេងរងគ្រោះឱ្យជួយកាន់ឥវ៉ាន់គាត់ ហើយកុមារីរងគ្រោះ ក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ដោយសារជនសង្ស័យ និងឪពុក-ម្ដាយ ជនរងគ្រោះរាប់អានស្គាល់គ្នា។ 


ដោយជនសង្ស័យ បានឌុបកុមារីរងគ្រោះ ជិះទៅដល់កន្លែងកើតហេតុខាងលើ រួចជនសង្ស័យ បានធ្វើសកម្ម ភាពចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ដោយគំរាមក្មេងស្រីរងគ្រោះ មិនឱ្យ និយាយប្រាប់គេ ប្រយ័ត្នសម្លាប់ចោល រួចជនសង្ស័យ បានឌុបក្មេងស្រីរងគ្រោះ ត្រឡប់មកផ្ទះវិញ។ 

ក្រោយទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះ នៅថ្ងៃទី០៣.០២.២០២៤ វេលាម៉ោង ១៦ៈ០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឃាត់ខ្លួនជន សង្ស័យ នៅថ្ងៃទី០៤.០២.២០២៤ វេលាម៉ោង ០៩ៈ០០នាទី ដើម្បីបន្តសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

ប្រភព: ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់
Previous Post Next Post