គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្ត ALPHAT មួយគ្រឿង បើកលឿនត្រង់ផ្លូវកោង រេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្ដាលឲ្យស្លាប់៥នាក់ និងរបួស២នាក់ លើផ្លូវល្បឿនលឿន


កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ K២០+៣០០ ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាក ALPHAT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 បុករបាំងផ្លូវក្រឡាប់ ដែលអ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ ស្ល-ា-ប់ មានអ្នករួមដំណើរជាមួយ៦នាក់ រថយន្តគ្រួសារដំណើរកំសាន្ត។


បើតាមការរាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន គេហទំព័រ សន្តិភាពពិត ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អ្នករួមដំណើរទាំង៦នាក់ រួមមាន៖

ទី១៖ ឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំរបួសស្រាល បងថ្លៃ

ទី២៖ ឈ្មោះ ញឹក តុលា ភេទស្រី អាយុ៣៨ឆ្នាំ ស្ល-ា-ប់ បងបង្កើត

ទី៣៖ ឈ្មោះ គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ ស្ល-ា-ប់ ម្តាយបង្កើត

ទី៤៖ ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ ស្ល-ា-ប់ ម្តាយបងថ្លៃ

ទី៥៖ ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ ស្ល-ា-ប់ ឪពុកបងថ្លៃ

ទី៦៖ ឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុ១៣ឆ្នាំ របួសធ្ងន់ប្អូនថ្លៃ


តាមរបាយការណ៍ របស់សមត្ថកិច្ច, អ្នកទាំង៧ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានរេចង្កូតបុករបាំងផ្លូវក្រឡាប់។


បច្ចុប្បន្ន រថយន្តត្រូវបានរក្សាទុក នៅស្នាក់ការបញ្ជកំពង់ស្ពឺ កើត K២៦។ ដោយឡែកសព បានប្រគល់ជូនក្រុមគ្រួសារ និងអ្នករបួស បានបញ្ជូនទៅព្យាបាលរបួស នៅមន្ទីររាជធានីភ្នំពេញ៕




Previous Post Next Post