គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន







 កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិជ័យ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រស្មុគស្មាញ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យម្នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួន ដករហូតបានក្រាមពណ៍សថ្លា៩កញ្ចប់តូចធំ កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះថុន រិទ្ធី ភេទប្រុសអាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ឃុំត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 សម្ភារ:ចាប់យក

១-ក្រាមពណ៌សថ្លាចំនួន ០៩កញ្ចប់ថ

ង់ក្នុងនោះ(ធំល្មម០១កញ្ចប់ថង់នឹងតូចចំនួន ០៨ កញ្ចប់ថង់)។២-ទូរសព្ទដៃ០១គ្រឿងម៉ាកNOKIA អិនចុចពិលពណ៌ក្រហម។

៣-កាបូបស្ពាយចំហៀងពណ៌ទឹកប៊ិចចំនួន០១។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកផ្នែកជំនាញប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

Previous Post Next Post