គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើមានការរំលោភយកដីតំបន់៣ ខ្ញុំនឹងបង្ខំប្រើអំណាចចុងប៊ិច លើអភិបាលខេត្ដទាំង៦

 


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា «បើមានការរំលោភលើតំបន់៣ ខ្ញុំនឹងបង្ខំប្រើអំណាចចុងប៊ិចហើយ លើអភិបាលខេត្ដទាំង៦» ។ ជាមួយគ្នានោះដែរសម្ដេចក៏បាន ស្នើឱ្យអ្នកដែលកំពុងទន្ទ្រានដីនៅតំបន់បឹងទន្លេសាបត្រូវដកខ្លួនចេញជាបន្ទាន់ ។




សម្តេចធិបតី បានជំរុញឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបត្រូវធ្វើការឱ្យស្រុះដៃគ្នាដើម្បីការពារបឹងទន្លេសាបឱ្យបានដាច់ខាត ព្រោះការថែរក្សាព្រៃលិចទឹកនៅបឹងទន្លេសាប គឺមានសារសំខាន់ណាស់ ពុំមែនសម្រាប់បុគ្គលណាម្នាក់ទេ គឺសម្រាប់ផលប្រយោជន៍ជាតិបានយូរអង្វែង។ សម្តេចធិបតីគូសបញ្ជាក់ថា«បឹងទន្លេសាបត្រូវតែការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេបំផុត និងជាបឹងដែលសម្បូរត្រីជាងគេ»។


សម្តេចធិបតី មានប្រសាសន៍ថា ការកំណត់ដីអភិរក្សបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹតភាព ចីរភាព និងប្រសិទ្ធភាព គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអភិបាលខេត្ត ជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣ ៕




Previous Post Next Post