គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលនៅជាប់បឹងទន្លេសាបមហាធំ តែខេត្តនេះបែរជាមិនអាចយកទឹកដ៏មហាសាលនេះទៅស្រោចស្រប់ក្នុងទីតាំងភូមិសាស្រ្ត..!

 

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលនៅជាប់បឹងទន្លេសាបមហាធំ តែខេត្តនេះបែរជា..

មិនអាចយកទឹកដ៏មហាសាលនេះទៅ
ស្រោចស្រប់ក្នុងទីតាំងភូមិសាស្រ្ត ដើម្បី
ឲ្យពលរដ្ឋរបស់ខ្លួនអាចបង្កើតផលកសិកម្ម
បានគ្រប់រដូវសោះ មានតែប្រកាសឲ្យផ្អាក
ទាំងប្រជាពលរដ្ឋរបស់ខ្លួនដែលខិតខំធ្វើ
ស្រែប្រាំងគ្រាន់បានចំណូលបន្ថែម....តែមាន
អី ពេលនេះ ស្រូវស្រែទាំងនោះ គឺចាប់ផ្តើម
ងាប់គ្មានសេសសល់ ដោយបន្សល់ទុកត្រឹម
បំណុលធនាគារឡើងទ្វេដង។



មែនទែនទៅ កម្ពុជា គឺជាប្រទេសដ៏អស្ចារ្យ
ដែលមានសម្បត្តិធម្មជាតិយ៉ាងសម្បូរបែប
តែប្រទេសនេះ មិនអាចប្រើប្រាស់ធនធាន
របស់ខ្លួនទៅវិញ-តួយ៉ាង៖
១). ជាប្រទេស ដែលមានប្រភពទឹកដ៏កំរ
(បឹងទន្លេសាបដ៏ធំ ទន្លេបួនមុំហូរកាត់ប្រទេស
ដៃទន្លេតូចធំខ្វែងខ្វាត បូករួមស្ទឹងតូចស្ទឹងធំ
ស្ទើពេញប្រទេស) តែបែរជាអត់ទឹកធ្វើកសិកម្ម
ក្នុងរដូវប្រាំងទៅវិញ។
២)ជាប្រទេស ដែលនៅជាប់សមុទ្រ រួមមាន
ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង តែ
បែរជា នាំអំបិលគេយកមកប្រើទៅវិញ។


៣)ជាប្រទេស ដែលមានទាំងសមុទ្រទឹកសាប
(បឹងទន្លេសាប) ហើយនិងសមុទ្រទឹកប្រៃ
ដោយធ្លាប់ជាប់ឈ្មោះ ជាប្រទេសដែលមាន
ត្រីយ៉ាងច្រើនបំផុតក្នុងដែនទឹកទាំងនេះ តែបែរ
ជាទិញត្រី ពីប្រទេសជិតខាងយកមកហូប
ទៅវិញ។


៤)ជាប្រទេស ដែលដីមានជីវជាតិខ្លាំង ហើយ
អត្រាធ្វើកសិកម្មនៃពលរដ្ឋរបស់ខ្លួនរហូតដល់
ជាង៧០% តែបែរជា នាំចូលបន្លែពីប្រទេសជិត
ខាង រាប់សិបតោន ក្នុងមួយថ្ងៃ ដើម្បីយកមក
ហូបទៅវិញ។


៥)ជាប្រទេស ដែលអំណោយផលក្នុងធ្វើ
កសិកម្មសត្វ ដូចជាការចិញ្ចឹមមាន់ ទា
ជ្រូក គោ ជាដើម តែបែរជា នាំចូលសាច់សត្វ
ពីប្រទេសជិតខាងយកមកទទួលទានទៅវិញ។




បញ្ជាក់៖ នេះមិនមែនជាការរិះគន់ទេ វាគ្រាន់
តែជាការមើលឃើញតែប៉ុណ្ណោះ 








Previous Post Next Post